សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, September 22, 2022

ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox ឬសមរាត្រី នឹងឈានមកដល់នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ស្អែកនេះ

ចំនួនអ្នកទស្សនា: Views
ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox ឬសមរាត្រី នឹងឈានមកដល់នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ស្អែកនេះ

ខេត្តសៀមរាប: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ព្រឹត្តិការណ៍ Autumnal Equinox ឬសមរាត្រី នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះហើយ ដែលជាព្រឹត្តិការណ៍គឺព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យ
ដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែសម្រាប់ឆ្នាំនេះ អាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តិការណ៍នេះដូចរាល់ឆ្នាំនោះទេ។ លោកបន្តថា លើសពីនេះទៅ ទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែល

ខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩ បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីផងដែរ។ ក្នុងឆ្នាំ២០២២នេះមានសារសំខាន់មួយត្រង់ហ្នឹង គឺថាសមរាត្រីក្នុងខែកញ្ញា លើកទី២ សមរាត្រីមាន២ដង ក្នុងខែមីនា និងខែកញ្ញា សមរាត្រីខែកញ្ញានេះត្រូវចំថ្ងៃទី២២ ហើយថ្ងៃទី២២ចំពេលណា គឺចំខែរនោចខែ ភទ្របទ ចំពេលបោះបាយ បិណ្ឌ ដូច្នេះហើយវាដូចជាការចៃដន្យយ៉ាងខ្លាំង ដែលយើងឃើញថា នៅចុងសតវត្យទី៩

 ដែលនិយាយអំពីការបោះបាយបិណ្ឌ ជាបញ្ញតិ្តរបស់ស្តេច ថាឱ្យបោះនៅខែ ភទ្របទ ឱ្យបោះនៅថ្ងៃសមរាត្រី ឱ្យបោះនៅថ្ងៃយប់និងថ្ងៃវែងជាងគ្នា ហើយនឹងយប់វែងជាងថ្ងៃ គឺបោះ៤ដងទៀត បូកថែមនិងបោះខែភទ្របទ ដូច្នេះហើយមកដល់ឆ្នាំ២០២២ព្រឹត្តិការណ៍ហ្នឹងដូចជាជាន់គ្នា វាចៃដន្យគ្នាយើងនៅថ្ងៃទី២២ ជាថ្ងៃយប់និងថ្ងៃវែងជាងគ្នា ថ្ងៃរះលើអង្គរវត្តហើយជាពេលដែលយើងបោះបាយបិណ្ឌ។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ ២០២២ នឹងកើតមានចំនួន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយ នឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះម្តងទៀត


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640