សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, July 13, 2022

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមប្រធានបទ (វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា)

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវេទិកាជាតិ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ក្រោមប្រធានបទ «វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់ព្រះរាជាណាចក្រកម្ពុជា»

ពិធីនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុក អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់អង្គការដៃគូ ក្រសួង ស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចូលរួមចំណែក ដល់ការអនុវត្តក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០។ ពាក់ព័ន្ធនឹងក្របខ័ណ្ឌការងារសេនដាយ រាជរដ្ឋាភិបាលបានកំណត់នូវគោលដៅសំខាន់ នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺប្រមូលផ្តុំការចូលរួមធ្វើសកម្មភាព ឱ្យកាន់តែមានប្រសិទ្ធភាពដោយបានដាក់ចេញនូវផែនការសកម្មភាព សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ សម្រាប់ឆ្នាំ២០១៤-២០១៨ និងឆ្នាំ២០១៩-២០២៣ រួមទាំងផែនការយុទ្ធសាស្ត្រ នៃការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០១៤-២០២៣ ផងដែរ។ ដោយទទួយស្គាល់ថានៅត្រឹមឆ្នាំ២០២៣ គឺជាចំណុចកណ្ដាល ក្នុងការអនុវត្តក្របខ័ណ្ឌការងារសេនដាយ។

វេទិកាជាតិស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី២៩ ដែលបានរៀបចំឡើងនាពេលនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការអនុវត្ត សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈការផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមក រវាងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ អង្គភាពរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន, ពង្រឹងគោលនយោបាយ យុទ្ធសាស្ត្រ និងការវិនិយោគ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផលប៉ះពាល់លើគ្រប់ប្រភេទ នៃគ្រោះមហន្តរាយនាពេលបច្ចុប្បន្ន និងអនាគត និងរួមចំណែក ក្នុងការកាត់បន្ថយកម្រិតហានិភ័យគ្រោះមហន្តរាយ និងបង្កើនសុវត្ថិភាពនៅទូទាំងប្រទេស៕

 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640