សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, May 07, 2022

ឯកឧត្តម អ៊ី ឈាន ប្រជុំពិភាក្សា ត្រៀមរៀបចំកម្មវិធីបញ្ជុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views



ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកម្មវិធីបញ្ជុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយនយោបាយ ឈ្នះៗ ខេត្ត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖
 ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលគ្រោងសាងសង់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចៈភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដោយបញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសអ្នកដឹកនាំកម្ពុជា។

 ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា៖ នេះជាមោទនភាពមួយ ដែលខេត្តប៉ៃលិនបានសាង សង់នូវស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នេះឡើង នៅលើទឹកដីផ្ទុះឈ្នួនសន្តិភាពក្រោមនយោបាយ ឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលពីមុនខេត្តប៉ៃលិនជាតំបន់សមរភូមិក្តៅ និងតំបន់សមាហរណកម្មពោរពេញដោយភ្លើងសង្គ្រាម និងគ្រាប់មីនគ្រប់កន្លែង តែបច្ចុប្បន្នខេត្តប៉ៃលិនដ៏តូចច្រឡឹងមួយនេះ ពោរពេញដោយការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើងបំភ្លឺតាមដងផ្លូវ ស្ពាន សាលារៀន វត្តអារាមនិងប្រព័ន្ធធារាសាស្រ្តខ្វែងខ្វាត់តែម្តង។

 ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ផ្តាំផ្ញើដល់អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន និងអ្នកពាក់ព័ន្ធ ព្រមទាំងក្រុមការងារទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំកម្មវិធីបញ្ជុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយនយោបាយ ឈ្នះៗនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យទៅតាមការគ្រោងទុក។

 សូមបញ្ជាក់ថា៖ ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន ដែលត្រៀមបញ្ចុះបឋមសិលាសាងសង់នាពេលខាងមុខនេះ គឺស្ថិតនៅ ភូមិស្រែត្នោត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាប់ផ្លូវក្រវាត់ក្រុង) ដោយប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធានថវិកា គំនិត ប្រាជ្ញា របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតពីនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោ សែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តប៉ៃលិនទឹកដីត្បូងពេជ្រយើងតែម្តង ៕

មន្ទីរព័ត៌មានខេត្តប៉ៃលិន:សម្រូលដោយ៖ដារ៉ា


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640