សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, May 08, 2022

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេច​ថែរក្សាអនាម័យ សុខភាព និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ ទោះបីការឆ្លងជំងឺកូវីដ-១៩ មានការធូរ​ស្រាល​ហើយក្ដី

ចំនួនអ្នកទស្សនា: Views



កំពង់ចាម: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយស សមាគមនារី​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យ​មើលដំណើរការ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ដំណាក់ព្រីង ឃុំ មហាលាភ ស្រុកកោះ​សូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា បើទោះបីជាស្ថាន​ភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការធូរស្រាលទៅហើយយ៉ាងណាក្តី តែបងប្អូនមិនត្រូវភ្លេច​ថែរក្សាអនាម័យ សុខភាព និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ ឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបាន​ថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងជាង១ ឆ្នាំមកហើយ ដោយគោលដៅក្នុង១ ខែ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តង ប៉ុន្តែដោយសារពេលនេះ មានភ្លៀងធ្លាក់ ហើយ​ស្រប​ពេល​តម្រូវការនៃការបន្តចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ផងដែរនោះ ទើបក្រុម​គ្រូពេទ្យ បាន​សម្រេចប្តូរមកដោយធ្វើក្នុង១សប្តាហ៍ ២ ថ្ងៃ គឺថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ក្នុង១ថ្ងៃ ធ្វើក្នុង ១ ឃុំ សម្រាប់ការពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ជូនប្រជាពល​រដ្ឋ រួមទាំងកុមារថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា តាមរយៈការពិនិត្យ​ព្យាបាល​ជំងឺនៅកន្លែងនេះដែរ គឺសម្រាប់តែអ្នកមានជំងឺស្រាលតែប៉ុណ្ណោះ តែបើមានអាការៈធ្ងន់​ធ្ងរគឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យ​បង្អែក ស្រុកកោះសូទិន ដែលជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានយកមក​ប្រចាំ​ការនៅទីនេះ។

​ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិសិ្សត​គិលាន​នុ​បដ្ឋាក ដែលបានចំណាយពេលវេលាដោយស្ម័គ្រចិត្ត ក្នុងការចុះមក​ធ្វើពិនិត្យព្យាបាលជំងឺ​ជូន​ដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ពិសេសអរគុណដល់ក្រុមការងារចុះជួយស្រុក​កោះ​សូទិន ទាំងអស់ដែលបានចូលរួមថវិកា ក្នុងការទិញថ្នាំពេទ្យ សម្រាប់ទុកចែកជូនអ្នកជំងឺ ដោយឥតគិតថ្លៃ។

​ជាមួយគ្នានេះ សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែល បានចុះពិនិត្យព្យាបា​លជំងឺនា​ឱកាស​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូននូវថវិកា សម្រាប់បំពេញ​ការងារ ក្នុង១ ឃុំ ៥ លានរៀល សរុប ៨ ឃុំ ៤០ លានរៀល។

​ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាលាភ ដែល​ជាឃុំទី៦ ក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ដើម្បីជួយធ្វើការពិនិត្យ​ពិគ្រោះព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ។ ឯកឧត្ដម​បាន​បន្ដថា សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុក​ដាក់​គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខុ មាលភាព​របស់​បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្ដមបានលើកឡើងថា ចំពោះសមាសភាពក្រុម​គ្រូពេទ្យ​ស័្មគ្រចិត្ត ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលមានវត្តមានជាប្រចាំការ គឺជាវេជ្ជ​បណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ដោយធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាល​ជំងឺទូទៅ ព្រមទាំងពិនិត្យ ពិគ្រោះជំងឺមាត់ធ្មេញ និងចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩។

​ឯកឧត្តម សៅ សំបូរ ក៏បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោក​ជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និងលោកជំទាវ សុខមុំ និមល អគ្គនាយិ​កា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងជាប្រធានក្រុម​ការ​ងារចុះ​ជួយឃុំ មហាលាភ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយ ឃុំ ទាំង ៧ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យ សម្រាប់ជាមធ្យោ​បាយ សម្ភារ និង ឱសថ ផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ឯកឧត្ដមប្រធានក្រុមគ្រូពេទ្យ​ក៏បាន​លើកឡើងផងដែរថា ការចូលរួមទាំងនេះ ជាកម្លាំងសក្តានុពលលើកទឹកចិត្ត ឱ្យក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តទាំងអស់គ្នា កាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៌ បន្តទៀត តាមការ​ចង្អុល​បង្ហាញពី ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន។

សូមជម្រាបជូនថា កម្មវិធី នៃការផ្តល់សេវា ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ គឺមាន៣ ទី១ ពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ទី ២ ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ និងទី៣ ចាក់វ៉ាក់សាំង ជូនបងប្អូន កូនក្មួយ ចាប់ពី​អាយុ ៣ ឆ្នាំឡើងទៅ ដែលពុំទាន់បានចាក់វ៉ាក់សាំងសោះ និងចាក់ដូសមូលដ្ឋាន ពុំទាន់​បាន​ដូសជំរុញ ដូសទី ៣ ដូសទី ៤ ៕










k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640