សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, May 13, 2022

ក្រសួងបរិស្ថាន បើកវេទិកាថ្នាក់តំបន់លើកទី១៣ ស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ«បង្កើនជម្រើសមុខរបរ ដើម្បីជំរុញសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន»

ចំនួនអ្នកទស្សនា: Views

       


ក្រសួងបរិស្ថាន បានបើកវេទិកាថ្នាក់តំបន់លើកទី១៣ ស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ«បង្កើនជម្រើសមុខរបរ ដើម្បីជំរុញសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន» នៅទីរួមខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ មន្ត្រី តំណាងប្រជាសហគមន៍តំបន់ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្ស ជាច្រើនរូបទៀត។

ក្រោយពីមតិស្វាគមន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ផៃ ប៊ុនឈឿន បានដឹកនាំវេទិកាទាំងមូល ដោយពិភាក្សាលម្អិតអំពីការគ្រប់គ្រង និងការលើកស្ទួយជីវភាពសហគមន៍ ការចែករំលែកព័តមាន​ និងបទពិសោធន៍ក្នុងការជំរុញខឿនសេដ្ឋកិច្ចមូលដ្ឋាន ការកម្ពស់ភាពជាម្ចាស់របស់សហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ បញ្ហាប្រឈម និងឱកាសនៃមុខរបររបស់សហគមន៍មូលដ្ឋាន។

ក្រោយពីកិច្ចពិភាក្សា ឯកឧត្តម ផៃ ប៊ុនឈឿន បានធ្វើការបូកសរុប និងដាក់ចេញនូវផែនការការងារចំពោះការងារសហគមន៍មូលដ្ឋានចំនួន៨ចំណុចរួមមាន៖

១.បន្ត និងជំរុញការធ្វើបច្ចុប្បន្នភាព សហគមន៍តំបន់ការពារធម្មជាតិឱ្យបានច្រើន

២.ការរៀបចំជីវភាពសហគមន៍មូលដ្ឋានស្របតាមផែនការអភិវវឌ្ឍន៍ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន

៣.ពង្រឹងការងារចិញ្ចឹម និងបង្កើនទិន្នផលការចិញ្ចឹមត្រី និងសត្វក្នុងសហគមន៍

៤.សិក្សាស្វែងរកដៃគូរបណ្តុះបណ្តាលធនធាន មនុស្ស និងហិរញ្ញវត្ថុ ដើម្បីនិរន្តរភាពការគ្រប់គ្រងសហគមន៍

៥.បង្កើនសមត្ថភាព និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋាន និងការធ្វើបដិសណ្ឋាកិច្ចរបស់សហគមន៍ ការការពារធនធានធម្មជាតិក្នុងសហគមន៍ និងការគ្រប់គ្រងសំណល់

៦.ជំរុញការងារចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិ

៧.បណ្តុះបណ្តាលសហគមន៍ និងឱកាសមុខរបរក្រោយការរីករាលដាល នៃជំងឺកូវីដ-១៩

៨.ផ្សព្វផ្សាយការចូលរួមចលនាប្រឡងប្រឡាំងស្ថាប័នគំរូក្រសួងបរិស្ថានប្រចាំឆ្នាំ២០២២នេះ ដោយមានផែនសហគមន៍តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាចូលរួម។

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640