សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, May 13, 2022

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់អាម៉េរិកថា ស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅលើទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ : ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមហ៊ុនទំនាក់ទំនងសាធារណៈ(PR Firm-Qorvis Communication) របស់អាម៉េរិកថា ស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្នមិនដូចអ្វីដែលលើកឡើងនៅលើទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)។

នៅក្នុងជំនួបនេះ លោក មីសែល ភីទ្រុសហ្សិលឡូ ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់អាម៉េរិកបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការផ្តល់ឱកាសឱ្យរូបលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ លោក មីសែល ភីទ្រុសហ្សិលឡូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅលើទឹកដីអាម៉េរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។ លោក មីសែល ភីទ្រុសហ្សិលឡូ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល់ ហើយបានឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ហើយភាពរីកចម្រើននេះ ក៏ត្រូវបានបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ។

លោក មីសែល ភីទ្រុសហ្សិលឡូ បានថ្លែងបញ្ជាក់ថា កម្ពុជាគួរបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត នូវការរីកចម្រើនរបស់កម្ពុជា។ លោកក៏ចង់ឃើញកម្ពុជា បង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ លោក មីសែល ភីទ្រុសហ្សិលឡូថា កម្ពុជានាពេលបច្ចុប្បន្ន មានវឌ្ឍនភាពរីកចម្រើន និងទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍។ សម្តេចតេជោបានបញ្ជាក់ថា ជារឿងសំខាន់ណាស់ចំពោះការងារផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ សម្តេចតេជោ ក៏បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា។ ពាក់ព័ន្ធការបណ្តុះបណ្តាលអ្នកនាំពាក្យវិញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា កម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមស្ថានភាពជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា កម្ពុជាបានរងនូវភាពអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាសចាកពីសភាពពិតនៅកម្ពុជា។ ជាមួយគ្នានេះ សម្រាប់ការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យជារឿងសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីពាំនាំការពិតរបស់កម្ពុជាទៅកាន់ពិភពលោក។ ពាក់ព័ន្ធការផ្សព្វផ្សាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួនតែងតែយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាន ជាប្រភពផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។

តបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ លោក មីសែល ភីទ្រុសហ្សិលឡូ បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា។ លោកបានអះអាងថា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមការងាររបស់លោកនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជាពិតជាមានសន្តិភាព ហើយមានការរីកចម្រើន។ ចំណុចល្អទាំងនេះ ចាំបាច់ត្រូវឱ្យពិភពលោកបានដឹង។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបលោក មីសែល ភីទ្រុសហ្សិលឡូ ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ពាក់ព័ន្ធដំណើរការប្រជាធិបតេយ្យ និងការងារបោះឆ្នោតនៅកម្ពុជា គោលជំហរពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏ដូចជាជំហរក្នុងការធ្វើជាប្រធានអាស៊ាន និងការប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ផងដែរ៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640