សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, April 05, 2022

ក្រុមហ៊ុន Medtecs បានព្រមព្រៀងបោះទុនវិនិយោគ ៣លានដុល្លារអាម៉េរិក លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ដោយមើលឃើញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា មានភាពរឹងមាំ ច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Medtecs បានឯកភាពចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទុនវិនិយោគ ៣លានដុល្លារអាម៉េរិក ជាមួយនឹងក្រុមហ៊ុន CAIC ដែលជា គម្រោងគាំទ្រដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍអាកាសយាន ដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា តម្លៃ៣លានដុល្លារអាម៉េរិក រវាងក្រុមហ៊ុន Medtecs International Corporation Limited (“Medtecs”) និង ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានប្រព្រឹត្តទៅនៅរសៀលថ្ងៃ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោក Clement Yang (ប្រធានក្រុមប្រឹក្សាភិបាលYang”) ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន CAIC អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក ឆារស៍ វ៉ាន់ Charles Vann សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក Clement Yang ប្រធានក្រុមប្រឹក្សាភិបាលYang បានបញ្ជាក់ថា ដោយមើលឃើញ គោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបលោកសម្រេចចិត្ដបោះទុនវិនិយោគ ជាមួយរាជរដ្ឋាភិបាលថ្ងៃនេះចំនួន៣លានដុល្លារអាម៉េរិក លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាលនេះ ។ ក្នុងរយៈ២ទសវត្សចុងក្រោយនេះ ក្រុមហ៊ុន Medtecs បានដឹកនាំការអភិវឌ្ឍ និងវិនិយោគសំខាន់ៗជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Medtecs មិនត្រឹមតែជួយសម្រួលដល់វិនិយោគិនបរទេស ក៏ដូចជាក្រុមហ៊ុនពហុជាតិសាសន៍ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវឱកាសការងារក្នុងស្រុក ដែលជួយលើកកម្ពស់ដល់ការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC បានមានប្រសាសន៍ថា កម្ពុជាឆ្ពោះទៅមុខក្នុងស្មារតី "សហវិបុលភាពជាមួយព្រះរាជាណាចក្រកម្ពុជា" ក៏ដូចជាការសន្យាដែលចារលើវត្ថុអនុស្សាវរីយ៍ដំបូង ដែលបានប្រគល់ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីថ្ងៃនេះតទៅ កម្ពុជានឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយបច្ចេកវិទ្យា, ព័ត៌មានវិទ្យា និងទំនាក់ទំនងដ៏ទំនើប សម្រាប់ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន បង្កើននូវចំនួនកម្លាំងពលកម្ម និងការលើកកម្ពស់គុណភាព ជីវភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ dara

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640