សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, April 27, 2022

ឯកឧត្តមឃួងស្រេងណែនាំដល់មន្រ្តីពន្ធដារនិងអាជ្ញាធរខណ្ឌត្រូវពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ដើម្បីប្រសិទ្ធភាពនៃការ ប្រមូលពន្ធ

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តមឃួងស្រេងអភិបាលរាធានីភ្នំពេញ បានណែនាំដល់មន្រ្តីពន្ធដារនិងអាជ្ញាធរខណ្ឌទំាង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ដើម្បីប្រសិទ្ធភាពនៃការប្រមូលពន្ធចូលថវិកាជាតិ សម្រាប់ជំរុញដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រកាសភារកិច្ច និងតែងតំាងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌ នៅរាជធានីភ្នំពេញ នា រសៀលថ្ងៃទី២៦ ខែមេសា នេះ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមាន ប្រសាសន៍ថា ការប្រមូលពន្ធបានល្អត្រឹមត្រូវប្រកបដោយតម្លាភាព នឹងជំរុញដល់ប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ជាតិ។ តាម រយៈនេះ ឯកឧត្តម បានណែនាំដល់មន្រ្តីខណ្ឌទំាង១៤ ត្រូវពង្រឹងកិច្ចសហការគ្នាឱ្យបានល្អក្នុងការដោះ ស្រាយរាល់បញ្ហាឆ្គាំឆ្គងដោយប្រការណាមួយនៅក្នុងពេលប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ដើម្បីធានាដល់ ការប្រមូលពន្ធបានត្រឹមត្រូវ បង្កើនចំណូលចូលថវិកាជាតិ។

សំឡេង«លោក លោកស្រីអភិបាលខណ្ឌទំាង១៤ត្រូវយល់ឱ្យច្បាស់ថា ការប្រមូលពន្ធ អង្គភាពពន្ធដារប្រមូលពន្ធ គឺយកមកសម្រាប់ការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ។ អ៊ីចឹងទេប្រសិនបើការ ប្រមូលពន្ធមានបញ្ហាឆ្គាំ ឆ្គងដោយប្រការណាមួយដោយមានការលើកឡើងពីប្រជាពលរដ្ឋនៅមូលដ្ឋានក្តីត្រូវរួមគ្នាដោះស្រាយ។ ពុំមែនការប្រមូលពន្ធជាកត្តាដោយឡែករបស់ពន្ធដារទេ។ អស់លោកលោកស្រីជាគណបញ្ជាការឯក ភាព ខណ្ឌទំាង១៤ យល់ឱ្យបានច្បាស់ថា ការប្រមូលពន្ធគឺដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍ជាតិរបស់យើង ជាពិសេសគឺចំណូល ពន្ធសម្រាប់រាជធានីភ្នំពេញ គឺសម្រាប់ប្រមូលយកមកអភិវឌ្ឍ នៅរាជធានីភ្នំពេញ ពុំមែនគាត់យកទៅចាយខ្លួនគាត់ទេ អ៊ីចឹងកិច្ចការទំាងឡាយទំាងពួងត្រូវតែមានវិធីសាស្រ្តក្នុងការធ្វើការ»។

នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាល ក៏បានណែនាំដល់ប្រធានពន្ធដារខណ្ឌថ្មីដែលទើបតែងតំាងថ្មីត្រូវបំពេញស្នាដៃការងារក្នុងភារកិច្ចទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួនឱ្យបានល្អ សំដៅការប្រមូលចំណូលពន្ធកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះទៀតត្រូវតែគោរពឱ្យបាន ម៉ឺងម៉ាត់តាមស្តង់ដារសេវាសាធារណៈ នីតិវិធីពេលវេលា និងកម្រៃសេវាដែលច្បាប់បានកំណត់ ស្របតាមគោលការណ៍ធ្វើឱ្យបានធ្វើឱ្យលឿនប្រកបដោយតម្លាភាព។

ឯកឧត្តមគង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រចំពោះការពង្រឹងកិច្ចសហការរវាងមន្រ្តីខណ្ឌនិងមន្រ្តីពន្ធដារដែលជាកិច្ចការដ៏សំខាន់ក្នុងដំណើរការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព ប្រមូលពន្ធបានច្រើន ដើម្បីឱ្យរាជធានីភ្នំពេញកាន់តែមានថវិកាច្រើនសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហការគ្នានេះ នឹងបង្កើតឱ្យមានជាប្រព័ន្ធធ្វើការផ្លូវការមួយ ដើម្បីធានា ប្រសិទ្ធភាពក្នុងការដោះស្រាយរាល់បញ្ហាផ្សេងៗ លើការប្រមូលពន្ធគ្រប់ប្រភេទនៅមូលដ្ឋាន ពិសេសគឺការប្រមូលពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណេញ ឬពន្ធលើមធ្យោបាយយានយន្តជាដើម ដែលសកម្មភាព នេះនឹងឈានទៅដល់ការលុបបំបាត់ការប្រមូលពន្ធមិនត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសភារកិច្ច និងតែងតំាងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសានេះ មានចំនួន៦សាខារួមមាន សាខាពន្ធដារខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌពោធិសែនជ័យ និងសាខាពន្ធដារខណ្ឌដង្កោ៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640