សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, April 03, 2022

អភិបាលខេត្ដព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធ ផលនានាក្នុងវត្តសាគរអូរជ្រៅ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់

ចំនួនអ្នកទស្សនា: Views

 

អភិបាលខេត្ដព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធ ផលនានាក្នុងវត្តសាគរអូរជ្រៅ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់



ព្រះសីហនុ :ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បាន​អញ្ជើញចូលរួមសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ ឃុំអូរ​ជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍  ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២។

 លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ខេត្ដព្រះសីហនុបានធ្វើរបាយការណ៍​ឱ្យ​ដឹងថា សមិទ្ធផលទាំងនោះរួមមាន ឧបដ្ឋានសាលាមួយខ្នងមានបណ្ដោយ ៣០ម៉ែត្រ ទទឹង១៨ ម៉ែត្រ កម្ពស់១៥ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ កសាងតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ និងរួចរាល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណាយថវិកា ១៨០ ៦៥០ ដុល្លារអាម៉េរិក។ រោងទទួលភ្ញៀវមួយ មានបណ្ដោយ២២ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់៧ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ ចំណាយថវិកា ៣ ៨៥០ ដុល្លារអាម៉េរិក។ ខ្ចុះ​​លំហែកាយចំនួន៤ ចាប់ផ្ដើមកសាងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ និងរួចរាល់ជាស្ថាពរ​នៅ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំណាយថវិកា ៦ ០០០ ដុល្លារអាម៉េរិក។ សមិទ្ឋផលទាំងបីខាង​លើ​ចំណាយថវិកាចំនួន ១៩០ ៥០០ ដុល្លារអាម៉េរិក បានមកពីការជួយឧបត្ថម្ភរបស់​សប្បុរស​ជននានា ពុទ្ធបរិស័ទ និងការរួមចំណែករបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ​ផងដែរ។ 

  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានពាំនាំការផ្ដាំផ្ញើរសេចក្តីនឹករលឹក​ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនចំពោះមន្ត្រីសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ និងជូនពរ ជ័យឆ្នាំថ្មី សិរីសួស្ដីឆ្នាំថ្មីដែលជិតមកដល់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ឯកឧត្ដមបានបន្ដថា ក្នុងនាមរដ្ឋបាលខេត្ត សូមអបអរសាទរសមិទ្ធផលជាផ្លែផ្កាក្នុងវត្តសាគរអូជ្រៅនេះ​ដែលកើត​ឡើងពីការគិតគូរត្រឹមត្រូវ និងជឿជាក់ពីមន្ត្រីសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ដែលបានចូលរួមជ្រោមជ្រែងគាំទ្រធ្វើការកសាងសមិទ្ធផលនេះ ទោះបី​សមិទ្ធ​ផលថ្មីៗនេះកើតឡើងក្នុងស្ថានភាពដែលប្រទេសរបស់យើងស្ថិតក្រោមការគំរាមកំហែងដោយជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែដោយការជឿទុកចិត្តពីព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទ​រួម​ចំណែកគាំទ្រទេចូលជាបច្ច័យកសាងសមិទ្ធផលបានច្រើនសន្ធឹកសន្ធាប់។ ឯកឧត្ដមអភិ​បាលខេត្ដបានវាយតម្លៃខ្ពស់ចំពោះចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្ត ដែលបានចូល​រួមពីសប្បុរសជនខ្មែរ និងបរទេស បានរួមគ្នាកសាងបង្កើតបានជាសមិទ្ធផលសម្រាប់​ការ​គោរពបូជារបស់ពុទ្ធសាសនិកជនរបស់យើងនៅទីនេះ។ 

  ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក្រោម​ការ​ដឹក​នាំរបស់រាជរដ្ឋាភិបាលបានផ្ដល់នូវសុខដុមនីយកម្មយ៉ាងល្អប្រសើរ ដែលនៅតាមបណ្ដា​ប្រទេស​មួយចំនួននៅមានបញ្ហាប្រឈមរវាងសាសនា និងសាសនា។ ឯកឧត្តមអភិ​បាលខេត្ត​បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី យើងទាំងអស់គ្នា ទទួលបាន​សុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បើគ្មានសន្តិភាព យើងគ្មានឱកាស​ធ្វើការអភិវឌ្ឍនឹងគ្មានឱកាសសម្ពោធនូវសមិទ្ធ ផលដ៏ស្កឹមស្កៃនាពេលនេះផងដែរ។ 

   ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃជួយផ្សព្វ​ផ្សាយ អប់រំដល់ពុទ្ធបរិស័ទអំពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាពព្រោះវាអាច​ជួយ​ការពារគ្រោះថ្នាក់ឆក់យកអាយុជីវិត ស្របពេលប្រទេសជាតិមានសុខសន្តិភាព យើងមាន​ការអភិវឌ្ឍរីកចម្រើន បែជាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ ទន្ទឹមនេះ ក្នុង​ដំណាក់​​ការកូវីដ១៩ សម្ដេចតេជោបានផ្ដល់ថវិកាឱ្យគណៈ កម្មាធិការអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា រួមជាមួយរដ្ឋបាលខេត្ត ធ្វើការកសាងនូវសមិទ្ធ ផលជាប្រយោជន៍​សាធារ​ណៈ​របស់យើង ជាប្រយោជន៍សម្រាប់សង្គមជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកែលម្អ​ឆ្នេរសមុទ្រ ការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ កសាងសង់បង្គន់ទឹកសាធារណ: ការកសាង​រូបសំណាកដាក់នៅតាមទីតាំងដ៏មានសារ:សំ ខាន់នៅក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យកាន់តែ​មាន​ភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើន​នាពេលខាងមុខ៕ 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640