សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, March 29, 2022

លោក ហ្សេលេនស្គី បង្ហាញអំពីអាទិភាពរបស់អ៊ុយក្រែនសម្រាប់កិច្ចចរចា

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទថា អាទិភាពរបស់អ៊ុយក្រែនសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ីនៅតែដដែល។ យោងតាមរូបលោកបានឱ្យដឹងថា អទិភាពទាំងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងការធានាសន្តិសុខរបស់អ៊ុយក្រែន។

លោកបាននិយាយនៅក្នុងខ្សែវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើបណ្តាញតេឡេក្រាមរបស់ការិយាល័យលោកថា «ជុំថ្មីនៃកិច្ចចរចា គឺនៅពេលខាងមុខឆាប់ៗនេះ ព្រោះយើងកំពុងស្វែងរកសន្តិភាព។ អាទិភាពរបស់យើងក្នុងកិច្ចចរចាត្រូវបានគេដឹងរួចហើយ។ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺជាអទិភាពមួយដែលគ្មានការសង្ស័យ។ ការធានាសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពសម្រាប់រដ្ឋរបស់យើង គឺជាកាតព្វកិច្ច។ គោលដៅរបស់យើង គឺភាពជាក់ស្តែង សន្តិភាព និងការស្ដារឡើងវិញនូវជីវភាពរស់នៅធម្មតានៅក្នុងរដ្ឋកំណើតរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

នៅពេលមុននេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីសម្រាប់កិច្ចចរចាបាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា គណៈប្រតិភូនៃប្រទេសទាំងពីរបានសម្រេចចិត្តធ្វើកិច្ចចរចាបន្ទាប់ដែលជាកិច្ចចរចាទល់មុខគ្នាមួយនៅថ្ងៃទី២៩-៣០ ខែមីនានេះ។ ក្រោយមក ការិយាល័យប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន បានរាយការណ៍ថា មេដឹកនាំតួកគី និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំគណៈប្រតិភូនេះនៅទីក្រុងអ៊ីស្តង់ប៊ុល។

ជុំទីមួយនៃកិច្ចចរចាដែលមានរយៈពេលប្រាំម៉ោងត្រូវបានធ្វើឡើងនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វាត្រូវបានបន្តដោយកិច្ចចរចាទល់មុខគ្នា ក៏ដូចជាកិច្ចចរចាតាមប្រព័ន្ធអនឡាញចំនួនពីរដងទៀត៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640