សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, February 17, 2022

រថយន្តក្រុងស្វយ័តដែលប្រើឥន្ធនៈអ៊ីដ្រូសែនផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដ៏ងាយស្រួលនៅក្នុងតំបន់ប្រកួតប្រជែង Zhangjiakou នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ:ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយត្រូវបានបំពាក់នូវបច្ចេកវិជ្ជាបើកបរស្វ័យភាពកម្រិត៤ (L4) រថយន្តក្រុងដែលប្រើឥន្ធនៈអ៊ីដ្រូសែនបានផ្ដល់ជូននូវសេវាកម្មដឹកជញ្ជូនយ៉ាងងាយស្រួលនៅក្នុងតំបន់ប្រកួតប្រជែង Zhangjiakou នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ កាលពីថ្ងៃទី១២ ខែកុម្ភៈ ដែលធ្វើឱ្យអ្នកសារព័ត៌មានដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡានោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រថយន្តក្រុងស្វយ័ត L4 ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិនមួយ ដោយត្រូវបានដាក់ឱ្យដំណើរការនៅរមណីយដ្ឋានជិះស្គីក្នុងតំបន់ប្រកួតប្រជែងកាលពីថ្ងៃទី១ ខែមករា។ នេះបើយោងតាមលោក Song Xiaoliang បុគ្គលិកមួយរូបមកពីក្រុមហ៊ុននៅតំបន់ប្រកួតប្រជែងនោះ។

លោក Song បាននិយាយថា រថយន្តក្រុងនេះដំណើរការជាចម្បងនៅតាមបណ្តោយផ្លូវដែលមានចម្ងាយ ៤គីឡូម៉ែត្រដើម្បីដឹកជញ្ជូនអ្នកធ្វើការសម្រាប់គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ និងក្រុមអ្នកស្ម័គ្រចិត្ត។

លោក Song បានបង្ហាញពីលក្ខណៈពិសេសរបស់វាថាជារថយន្តក្រុងដែលមិនមានឈ្នាន់ហ្គាស ហ្វ្រាំង ឬដៃចង្កូតទេ ប៉ុន្តែវាអាចបន្ថយល្បឿន ឈប់ និងអាចរក្សាគម្លាតសុវត្ថិភាពបាន។

លោក Song បាននិយាយថា «រថយន្តក្រុងនេះត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា ប្រព័ន្ធរុករក និងឧបករណ៍ឆ្លាតវៃផ្សេងៗទៀតដែលអាចបញ្ជូនស្ថានភាពផ្លូវទៅកាន់ប្រព័ន្ធគ្រប់គ្រងស្ថានីយ៍របស់វាបានគ្រប់ពេលវេលា ខណៈដែលក្រោយមកទៀតវានឹងធានាបាននូវការបើកបរដោយស្វ័យភាពប្រកបដោយសុវត្ថិភាព តាមរយៈការបើកបរដោយស្វ័យប្រវត្តិ»។

លោក Song បាននិយាយបន្ថែមថា ថ្នាំលាប សំបក និងកញ្ចក់ការពារបរិស្ថាន សុទ្ធតែត្រូវបានប្រើប្រាស់សម្រាប់រថយន្តក្រុងដែលបើកបរដោយខ្លួនឯងមួយនេះ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគំនិតនៃកីឡាអូឡាំពិករដូវរងាពណ៌បៃតង៕ (ប្រភព BRNN បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640