សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, February 05, 2022

កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ ៖កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងនិងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីធានាឱ្យតំបន់ព្រំដែនក្លាយជាតំបន់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍ ។ 

 ការបង្ហាញពីការពង្រឹងទំនាក់ទំនងសាមគ្គីភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ នាវិមានសន្តិភាព ។ 

 ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនាថា ឯកឧត្តមនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានគោរពសំដែងងនូវការគាំទ្រនូវដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅ ហើយឯកឧត្តម មានជំនឿជឿជាក់ថា សម្តេចតេជោនឹងនាំមកសាមគ្គីភាពនិងវឌ្ឍនភាពអាស៊ាននាពេលខាងមុខមិនខាន។ 

 ឯកឧត្តមបានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជានិងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ ហើយក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមនឹងបន្តទំនាក់ទំនងល្អនេះ ថែមទៀត។ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿង ញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងបទល្មើសដទៃទៀត ។

សហការជួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ ។ ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាននិងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។ 

 បន្ថែមពីនោះទៀត សម្តេចតេជោ ក៏បានសំដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោសង្កេតឃើញថា ទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ ហើយជំនឿទុកចិត្តនេះមានការកើនឡើងជាលំដាប់ ។ ឈរលើទំនាក់ ទំនងនេះ សម្តេចតេជោ បានបន្ថែមថា កងទ័ពគប្បីដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព បង្កើតជំនឿទុកចិត្តដល់ប្រជាជន នៅតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែ ក្លាយព្រំដែនទៅជាតំបន់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែង អំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលថៃ ប្រជាជនថៃដែលកន្លងមក បានជួយដល់ពលករកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ និងបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានជំងឺនៅតាមព្រំដែន ចូលព្យាបាលនៅក្នុងប្រទេសថៃ៕

 


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640