សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, February 28, 2022

គណៈប្រតិភូរុស្ស៊ីទៅដល់ប្រទេសបេឡារុស្សដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរុស្ស៊ីបានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន។

លោក ប៉េស្កូវ បាននិយាយថា «ស្របតាមកិច្ចព្រមព្រៀង គណៈប្រតិភូរុស្ស៊ីដែលមានតំណាងក្រសួងការបរទេស ក្រសួងការពារជាតិ និងទីភ្នាក់ងារផ្សេងៗទៀត រួមទាំងរដ្ឋបាលប្រធានាធិបតីផងដែរនោះ បានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន»។

លោកបានបញ្ជាក់ថា «យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាទាំងនេះនៅក្នុងទីក្រុង Gomel»។

ក្រសួងការបរទេសបេឡារុស្សបានបញ្ជាក់ពីការទៅដល់របស់គណៈប្រតិភូរុស្ស៊ីនៅទីក្រុង Gomel សម្រាប់កិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែនហើយ ដោយបានកត់សម្គាល់ថា ទីក្រុង Minsk បានរៀបចំកិច្ចការងារចាំបាច់នានាផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស្ស លោក Anatoly Glaz បាននិយាយថា «បាទ! យើងបានធ្វើការបញ្ជាក់ពីព័ត៌មាននេះហើយ។ ភាគីបេឡារុស្សបានរៀបចំអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់កិច្ចពិភាក្សានោះរួចរាល់អស់ហើយ និងធានាយ៉ាងពេញលេញនូវដំណោះស្រាយនៃពិធីសារ ភស្តុភារ និងបញ្ហាផ្សេងៗទៀត»៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640