សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, February 15, 2022

ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានី

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ :នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធី ក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាព រាជធានីភ្នំពេញ ស្ថិតនៅបឹងតាមោក(ទំនប់កប់ស្រូវ) ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

 មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺ កូវីដ.១៩នេះមានឈ្មោះថា តេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែល នឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំ។ 

មន្ត្រីជំនាញរូបនោះបានបន្តថា ការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩នេះ ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការ ព្យាបាលអ្នកជំងឺកូវីដ.១៩ ជូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវ (មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង) កំពុងរីករាល ដាលយ៉ាងឆាប់រហ័សចូលក្នុងសហគមន៍។ 

 ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩ នាពេលនេះ បាន បង្ហាញឱ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការ រីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវរៀន រស់តមរបត់ថ្មីនៃសម័យកូវីដ១៩ ហើយអគារមណ្ឌលព្យាបាល ជំងឺកូវីដ.១៩ នេះក៏ជា សមិទ្ធផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះ៕ 




k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640