សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, January 19, 2022

រដ្ឋបាលខេត្តកំពង់ឆ្នាំង តែងតាំងអនុប្រធានមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំការិយាល័យ មណ្ឌលសុខភាព ចំនួន១១រូប

ចំនួនអ្នកទស្សនា: Views

 



កំពង់ឆ្នាំង ៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ថ្នាក់ដឹកនាំការិយាល័យ ថ្នាក់ដឹកនាំមណ្ឌលសុខភាព ចំនួន១១រូប ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចចេញដីកាតែងតាំងជាថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងកាល ពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ទីប្រឹក្សាក្រសួងសុខាភិបាល និង ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំមន្រ្តីរាជការ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋតាំងពីនៅទីប្រជុំជនរហូតដល់ជនបទ គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ ធានាបាននូវប្រសិទ្ធភាពនិងគុណភាព ។

ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បាន បញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល កាន់តែសកម្មទ្វេដងក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលបានរងគ្រោះដោយជំងឺកូវីដ១៩នេះ ។ ចំពោះការផ្ដល់មុខតំណែង តួនាទី ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរសុខាភិបាលនាពេលនេះ ជាការ លើកទឹកចិត្ត ក្នុងការបំពេញការ ងារបន្ថែមទៀត លើវិស័យសុខាភិបាលប្រកបដោយគុណភាពនិងប្រសិទ្ធភាព ។

យោងតាមដីកាស្តីពីការតែងតាំងមន្រ្តីរាជការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងលោក ងិន ចាន់សារ៉េត ឱ្យកាន់មុខតំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង មន្រ្តីរាជការចំនួន១០រូបផ្សេងទៀត ជាប្រធាន អនុប្រធានការិយាល័យ និង ប្រធាន អនុប្រធានមណ្ឌលសុខ ភាព ។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលដែលក្នុងរយៈកន្លងទៅនេះ បានយកអស់កម្លាំងកាយកម្លាំងចិត្ត កម្លាំងស្មារតី ក្នុងការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ ។

លោកបញ្ជាក់ទៀតថា ការទទួលមុខតំណែង តួនាទីថ្មីនាពេលនេះ គឺជាបន្ទុកមួយទៀតនៃការអនុវត្តតួនាទីភារកិច្ចនៃការទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំរបស់អង្គភាពរបស់ខ្លួន ។ ដូច្នេះក្រោយពេលទទួលភារកិច្ចថ្មី ត្រូវសហការគ្នាល្អជាមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទឱ្យបានល្អ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត ។

លោកក៏បានផ្តាំផ្ញើថ្នាក់ដឹកនាំមន្រ្តីសុខាភិបាលទាំងអស់ត្រូវចូលរួមអនុវត្តតួនាទីនិងភារៈកិច្ច ក្នុងវិស័យសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងការផ្ដល់សេវា សាធារណៈ ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពដើម្បីធ្វើឱ្យសុខុមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ប្រភព ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​ សម្រួលដោយ៖ដារ៉ា



k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640