សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, January 17, 2022

ឯកឧត្តម សាយ សំអាល់ បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា: Views



(ត្បូងឃ្មុំ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស្តីទីស.ស.យ.ក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលស.ស.យ.ក និងជាអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍សកម្មភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២១កន្លងទៅ និងលើកផែនការទិសដៅសំខាន់ៗសម្រាប់អនុវត្តន៍បន្តនាឆ្នាំ២០២២នេះ។

លោក ម៉ៅ ឌុង បានគូសបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍កាលពីឆ្នាំ២០២១ កន្លងទៅ បានធ្វើឲ្យមានការរាំងស្ទះ ឬពន្យានូវកិច្ចការងារមួយចំនួន ក៏ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រេចបាននូវកិច្ចការដែលបានដាក់ចេញ និងបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសសម្រាប់ឆ្នាំ២០២២ នឹងបន្តបេសកម្មរបស់ខ្លួនលើគ្រប់វិស័យ ចូលរួមជួយការងារសង្គមឲ្យកាន់តែទ្វេឡើងបន្ថែមទៀត។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិកាស.ស.យ.កទូទាំងខេត្តត្បូងឃ្មុំ សម្រេចបាន និងទិសដៅការងារបន្ត។

ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវសារៈសំខាន់នៃសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលនាំឱ្យយុវជនទទួលបានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ដល់ជាអនុសាសន៍ណែនាំឲ្យ សមាជិក សមាជិកា ខិតខំបន្ដពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍ធនធានមនុស្សទាំងចំណេះដឹង និងជំនាញដល់យុវជនជំនាន់ក្រោយ។

ក្នុងឳកាសនោះ គណៈអធិបតីបានផ្តល់លិខិតសរសើរដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្តម្ភថវិកា សម្ភាៈ ជួយទ្រទ្រង់បេសកម្មការងារ និងស.ស.យ.ក ក្រុង-ស្រុក ដែលខិតខំក្នុងសកម្មភពការងារនៅតាមមូលដ្ឋាន ក៏ដូចជាថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសមាជិកាទាំងអស់ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រួលផ្សាយដោយ៖ dara

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640