សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, January 06, 2022

ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលដាក់ចេញគម្រោងអភិវឌ្ឍន៍ខេត្តចំនួន ៦៣គម្រោង

ចំនួនអ្នកទស្សនា: Views

 


 កណ្ដាល ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដោយវិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលបានអនុវត្តន៍គម្រោងអភិវឌ្ឍន៍ខេត្ត បានតែចំនួន១៨គម្រោង។ នៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាលហើយ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអាទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោង រួមមាន៖ គម្រោងក្នុងខេត្ត មានចំនួន០៦គម្រោង, ស្រុកកណ្តាលស្ទឹង មានចំនួន ០៤គម្រោង, ស្រុកកៀនស្វាយ មានចំនួន០៤គម្រោង, ស្រុកខ្សាច់កណ្តាល មានចំនួន០៤គម្រោង, ស្រុកកោះធំ មានចំនួន០៣គម្រោង, ស្រុកលើកដែក មានចំនួន០៣គម្រោង, ស្រុកអង្គស្នួល មានចំនួន០២គម្រោង, ស្រុកពញាឮ មានចំនួន០៥គម្រោង, ស្រុកស្អាង មានចំនួន ០៣គម្រោង, និង ក្រុងតាខ្មៅ មានចំនួន២៦គម្រោង៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640