កណ្តាល: ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២
នៅរសៀលថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទីទី២៥ ខែមករា ឆ្នាំ ២០២២ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និង លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុង ស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកមុខកំពូល និងលោកអភិបាលស្រុកខ្សាច់កណ្តាល លោកមេឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និង ដើម្បីអនុវត្តន៍គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូនថាមពលអគ្គិសនីជាតិខាងលើឱ្យបានបញ្ចប់ទៅតាមកាលកំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនី នៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសឱ្យទាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អគ្គិសនីកម្ពុជា និងចាប់ផ្តើមអនុវត្តន៍ការងារសាងសង់ខ្សែបញ្ចូនខាងលើ ចាប់ពីដើមខែមករា ឆ្នាំ២០២២នេះតទៅ ។ ដូចនេះអគ្គិសនីកម្ពុជា សូមសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាផ្ដល់ការគាំទ្រព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការដើម្បីឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យ ។
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរដល់ខាងអគ្គីសនីកម្ពុជា ពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណៈនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះ ពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួល ពេលដែលក្រុមការងារចុះទៅ ប្រកបដោយភាពរលូន៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ធូ កុសល
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeTBqQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4e022b7c99f3daaeb618dc13cddca362ff98b719/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-26_09-35-16.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXdqQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b2d59b1564f5b62892e267a625420eeecf0cbebf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-26_09-35-10.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeXNqQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--608feb511d36f2d1d55a5585ba70ef437ffec356/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-01-26_09-35-05.jpg)
0 comments:
Post a Comment