សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, January 12, 2022

អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 កណ្ដាល ៖​ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើឡើងដើម្បីដាក់ផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងលើវិធានការបង្ក្រាប និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ចំពោះបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាក្រុង ស្រុក ទាំងអស់ក្នុងខេត្តកណ្តាល។ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលប្រចាំឆ្នាំ នៅព្រឹកថ្ងៃ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។ 

 ឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពល រដ្ឋមានជំនឿទុកចិត្តមកលើតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈទទួលខុសត្រូវខ្ពស់ ក្នុងការងារដែលថ្នាក់លើប្រគល់ជូន ។

 ត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជាប្រចាំដើម្បីប្រសិទ្ធភាពការងារ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរកើនឡើងទ្វេដង ។

 ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលនៅសេសសល់កន្លងមក ឱ្យបានឆាប់រហ័ស និងទទួលយកសំណូមពរផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមគង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តន៍តាមសារាចររបស់រាជរដ្ឋាភិបាលលេខ០១សរ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូ វីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាកខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ដារ៉ា


k
Share This
Author Image

About chbarampovpost.com
DDD

1 comments:

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640