សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, December 08, 2021

ឯកឧត្តមថោង ខុន ត្រូវបាន ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តមថោង ខុន ត្រូវបាន ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា



ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញចូលរួមប្រជុំអនឡាញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដោយទទួលបានលទ្ធផលល្អ ប្រសើរយ៉ាងច្រើន សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។

ថ្លែងក្រោយកិច្ចប្រជុំពិសេសនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានត្រួតពិនិត្យវឌ្ឍនភាពការងារ ដោយក្នុងនោះម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម បានកំណត់កាលបរិច្ឆេទច្បាស់លាស់ ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ហើយម្ចាស់ ផ្ទះវៀតណាម បានធានាអះអាងឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម របស់ខ្លួន ទទួលបានជោគជ័យ។

ឯកឧត្តម បញ្ជាក់ថា អ្វីដែលពិសេស គឺឯកឧត្តមបណ្ឌិត ថោង ខុន ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយសារម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម មិនទាន់បាន បញ្ចប់បេសកកម្មរបស់ខ្លួន។ រឿងសំខាន់នៅក្នុងពេលដំណាលគ្នានេះដែរ គឺក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ បានសម្តែងការអបអរសាទរដល់កម្ពុជា មិនត្រឹមសម្រាប់តែសហប្រធានស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរដល់កម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ ។

ជាមួយគ្នានោះ កម្ពុជាក៏បានបង្ហាញវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយយើងបានធ្វើបទបង្ហាញពីការរៀបចំ គ្រប់គ្រង ដឹកនាំ ព្រមទាំងយុទ្ធសាស្ត្រមួយចំនួនទៀត ផ្តល់ជូនដល់បណ្តាប្រទេសផ្សេងៗទៀត ដើម្បីត្រៀមលក្ខណៈចូលរួម ស៊ីហ្គេម នៅឆ្នាំ២០២៣ ដូចជាប្រភេទកីឡាមួយចំនួនដែលមិនទាន់បានកំណត់ចុងក្រោយ ក្នុងចំណោមជាង៤០ប្រភេទកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅក្នុងសារលិខិតគន្លឹះរបស់ឯក ឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមសហប្រធានស៊ីហ្គេម បានជម្រាបជូនដល់សមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ថា កម្ពុជាបានធូរស្រាលពីជំងឺកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញ ហើយឯកឧត្តមបណ្ឌិត បានអញ្ជើញភ្ញៀវទាំងអស់ មកចូលរួមកិច្ចប្រជុំពិសេសដោយផ្ទាល់មួយនៅកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២២ ជាលើកដំបូង នៅទឹកដីនៃខេត្តសៀមរាប។ បណ្តាប្រទេសទាំងអស់ បង្ហាញនូវភាពរីករាយ និងគាំទ្រដល់កម្ពុជា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការទទួលធ្វើម្ចាស់ផ្ទះ ដោយភាពកក់ក្តៅ កិត្តិយសជាតិ កិត្យានុភាពជាតិ ក្នុងនាមជាប្រទសដែលមានអរិយធម៌ វប្បធម៌ដ៏សម្បូរបែប ដោយយើងនឹងបង្ហាញពីសក្តានុពលជាតិ ទៅកាន់អន្តរជាតិ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា ជាញឹកញាប់នាពេលខាងមុខ ក៏ដូចជាដល់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។កម្ពុជានឹងស្វែងរកការគាំទ្របន្ថែមពីអន្តរជាតិ នៅក្នុងការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងអស់ពីលទ្ធភាព ធ្វើយ៉ាងណាឱ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640