សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Sunday, December 05, 2021

ប្រតិភូសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលចំនួន១១២រូប ធ្វើទស្សនកិច្ចសិក្សានៅរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

ប្រតិភូនេះដឹកនាំដោយ លោក សុខ សេងយ៉ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយករងសាលាភូមិន្ទរដ្ឋបាល, លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

លោក សុខ សេងយ៉ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយករងសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ឱ្យដឹងថា ប្រតិភូជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាលទាំង១១២រូប គឺជាមន្រ្តីរាជការមកពីអង្គភាព-ស្ថាប័ននានារួមមាន៖ ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី, ខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អធិការដ្ឋាននគរបាលខណ្ឌ និងអង្គភាពផ្សេងៗមួយចំនួនទៀត។

វគ្គបណ្តុះបណ្តាលនេះសិក្សារយៈពេល១៥០ម៉ោង ចែកជា០៤មណ្ឌលគឺ៖
-មណ្ឌលទី១-ការស្វែងយល់ពីទស្សនៈរបស់ប្រធានស្ថាប័ន
-មណ្ឌលទី២-ជំនាញរដ្ឋបាលនិងការងារទំនាក់ទំនង
-មណ្ឌលទី៣-ការគ្រប់គ្រងនិងការរៀបចំថវិកាអង្គភាព
-មណ្ឌលទី៤-ករណីសិក្សា ដូចជាករណីសិក្សានៅរដ្ឋសភា និងព្រឹទ្ធសភានាថ្ងៃនេះ ហើយនឹងបន្ត ករណីសិក្សានៅអង្គភាព តំបន់អភិវឌ្ឍន៍ និងនៅតាមទីកន្លែងផ្សេងៗទៀត។

ជាមួយគ្នានេះមានម៉ោងអនុវត្តមេរៀនចំនួន៣៦ម៉ោង, ម៉ោងអនុវត្តផ្ទាល់លើករណីសិក្សា និងការងារសង្គមចំនួន៤៥ម៉ោង និងម៉ោងបច្ចេកទេសចំនួន៣៧ម៉ោង ដែលកម្មវិធីទាំងអស់នេះ រៀបចំក្នុងគោលបំណង ចង់ឱ្យសិក្ខាកាមជាថ្នាក់ដឹកនាំទាំង១១២រូប កាន់តែមានសមត្ថភាពជំនាញគ្រប់គ្រង តាមរយៈការលើកកម្ពស់នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការបង្កើតទស្សនៈវិស្ស័យនិងយុទ្ធសាស្រ្ត ការកសាងក្រុមដែលមានសមត្ថភាពឆ្ពោះទៅរកកិច្ចសហការការងារ និងភាពជាដៃគូ ដើម្បីលើកកម្ពស់ការគិតបែបនវានុវត្តន៍ និងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធិភាព។

តាមការសង្កេតនៅក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ ឃើញថា សិក្ខាកាមមានការចាប់អារម្មណ៍ខ្ពស់ចំពោះតួនាទីភារកិច្ចសំខាន់ៗរបស់រដ្ឋសភាព និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រោះបន្ទាប់ពីការថ្លែងបឋកថារបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាព និងការធ្វើបទបង្ហាញរបស់លោក កៃ កេតនិន អគ្គនាយក នៃអគ្គនាយកដ្ឋាននីតិកម្ម និងសិក្សាស្រាវជា្រវ នៃអគ្គលេខាធិការរដ្ឋសភា ព្រមទាំងការធ្វើបទបង្ហាញរបស់លោក ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការព្រឹទ្ធសភា ឃើញថាសិក្ខាកម្មបានកត់ត្រា និងចោទសួរយ៉ាងយកចិត្តទុកដាក់លើតួនាទីភារកិច្ចរបស់រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕





















k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640