សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, November 18, 2021

មណ្ឌលយុវនីតិសម្បទា នៅស្រុកកណ្តាលស្ទឹង គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែឆ្នូខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

 

មណ្ឌលយុវនីតិសម្បទា នៅស្រុកកណ្តាលស្ទឹង គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែឆ្នូខាងមុខនេះ


ខេត្តកណ្តាល៖មណ្ឌលយុវនីតិសម្បទាមានទីតាំងស្ថិតនៅ ឃុំបាគូ ស្រុកកណ្តាលស្ទឹង គ្រោងនិងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នៅចុងខែវិច្ឆិកាខាងមុខ។ នេះជាការអះអាង របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្ដម វងសូត្រខណ: រួមដំណើរជាមួយ ឯកឧត្ដម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៧វិច្ឆិកា នេះ ក្នុងឱកាសចុះពិនិត្យមណ្ឌលយុវនីតិសម្បទា បាគូរ បន្ទាប់ពី បានសាងសង់បញ្ចប់ រួចរាល់ហើយនោះ។

នាឱកាសនោះ ឯកឧត្តម វង សូត បានបញ្ជាក់ថា៖ មណ្ឌលយុវនីតិសម្បទា គឺជាមណ្ឌលទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គ្រប់គ្រង ថែរក្សា ការពារ ផ្តល់សេវាពិគ្រោះយោបល់ អប់រំ កែប្រែ តម្រង់ទិស ព្យាបាលថែទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ និងសមត្ថភាពជាក់ស្តែង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ និងក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមវិញ។

លោក ភា វណ្ណៈ ប្រធានមណ្ឌលយុវនីតិសម្បទា បញ្ជាក់ថា៖ ក្នុង ដំណាក់កាលដំបូងជាការសាកល្បង គឺនឹងផ្ទេរអ្នកល្មើសច្បាប់អាយុក្រោម ១៨ ឆ្នាំប្រមាណ ៥០ នាក់ពីពន្ធនាគារខេត្តកណ្ដាល មកទីតាំងនេះ។

លោកបន្តថា ៖សម្រាប់មណ្ឌលទាំងមូលអាចមានលទ្ធភាពផ្ទុករហូតដល់ជាង ១០០០នាក់ ដោយ មណ្ឌល នឹងចាប់ផ្ដើមទទួលយកអ្នកល្មើសច្បាប់អាយុចាប់ពី ១៤ ដល់ក្រោម ១៨ឆ្នាំពីពន្ធនាគារផ្សេងៗ បន្ថែមទៀតក្នុងដំណាក់កាលបន្ទាប់។

ប្រធានមណ្ឌលរូបនេះ បន្ថែមថា ៖ការផ្ទេរមកស្នាក់នៅមណ្ឌលនេះ គឺនឹងមានការអប់រំ បណ្ដុះ បណ្ដាល វិជ្ជាជីវៈមួយ ចំនួន សម្រាប់ ពួកគាត់ អាច មានចំណេះជំនាញ ប្រកបរបរជីវិត ត្រឹមត្រូវ ក្រោយ បញ្ចប់ការទទួលទោសទណ្ឌ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ dara

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640