សៀមរាប: ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា កំពង់ផែ ចុងឃ្នៀស ត្រូវបានអាជ្ញាធរខេត្តសៀមរាបដាក់ចេញនូវផែនការជំរុញឱ្យមានការ ចាប់ផ្តើម ជាថ្មី រៀបចំឡើងវិញបន្ទាប់ពីមានភាពអសកម្មក្នុងវិបត្តិកូវីដ-១៩កន្លងមក ដើម្បីត្រៀម លក្ខណៈឱ្យបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសុវត្ថិភាព (SOP) រៀន រស់ ជាមួយកូវីដ-១៩ ។ នៅក្នុងឱកាសចុះពិនិត្យមើលកំពង់ផែចុងឃ្នៀសកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា បានបង្ហាញថា ក្នុងជំហ៊ានដំបូងនេះ គឺចាំបាច់ត្រូវតែមាន ការ ជួសជុលបន្ទាន់ផ្លូវចូលតំបន់ចុងឃ្នៀស ព្រោះ កំពង់ផែចុងឃ្នៀស គឺជាគោលដៅ សម្រាប់ ការអភិវឌ្ឍន៍នាពេលអនាគតឱ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយ គិតគូរ លើការបំពាក់សម្បទាទ្រទ្រង់សេវាកម្មផងដែរ ។
ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង និងទេសចរណ៍ ផ្ទៃ ក្នុងដែលសៀមរាប-អង្គរ គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ តំបន់ចុងឃ្នៀសត្រូវតែបានរៀបចំល្អប្រសើរ ទាំងសន្តិសុខ សណ្តាប់ សាធារណៈ ដែលជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឱ្យ មាន ជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។
សូមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ ចុង ឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តចូលគ្រប់គ្រងជាបណ្តោះអាសន្នកាល ពីចុង ខែសីហាកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគ របស់ ក្រុមហ៊ុនឯកជន។
បើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនរដ្ឋបាល ខេត្ត សៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងតំបន់កំពង់ផែនេះជាបណ្តោះអាសន្ន។ ចំពោះ បញ្ហានេះ អ្វីដែលជាសំខាន់ ផែនការ១០ចំណុចសម្រាប់ការគ្រប់គ្រងតំបន់នេះ គឺដើម្បី អភិវឌ្ឍន៍ រក្សាតម្លៃផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ តំបន់ចុងឃ្នៀសនេះដែរ គឺជាគោល ដៅនៃការអភិវឌ្ឍពហុវិស័យ ដោយមានវិស័យទេសចរណ៍ជាស្នូល ហើយក៏ជាកំពង់ ផែ ដឹកជញ្ជូនផ្លូវទឹក និងជាតំបន់ចែកចាយផលនេសាទទឹកសាបផងដែរ៕





0 comments:
Post a Comment