ប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី
ព្រះសីហនុ :ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
ផ្តើមចេញពីការបើកទេសចរណ៍ក្នុងស្រុក ដែលបានចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ១០កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។
ក្នុងដំណើរកម្សាន្តរបស់ប្រតិភូខេត្តព្រះសីហនុ ទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រាសាទអង្គរបុរី និងសារៈមន្ទីរអង្គរបុរី ស្រុកអង្គរបុរី បានបង្ហាញពីការ "ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី" ដែលជាការបើកឱ្យដំណើរការឡើងវិញនូវទេសចរណ៍ក្នុងស្រុក បើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងនៅទូទាំងប្រទេស ហើយមកដល់ពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាង ៨៣ភាគរយហើយ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។
ដោយឡែកនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋជាង ៩៣ភាគរយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយដែរ ។
នៅពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរ នៃខេត្តកោះកុង ត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងចាប់ពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងឈានទៅបើកទទួលទេសចរវ៉ាក់សាំងបន្តទៀតនៅខេត្តសៀមរាបនាខែមករា ឆ្នាំ២០២២ និង បន្តឈានទៅបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ។
ទន្ទឹមនឹងការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជា នៅតែធ្វើការណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy9wQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ecb8c2fd4d3ac619457a3c8925fd580c0b7749bb/0CE006D9-CCAA-4DE6-AC26-440BB42.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0RxQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d538d1ecc72aadbf831a88fed42884bcafc13de6/1E0699DE-4AFE-43E1-91BE-D74789D.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzNwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--dad335becf2f8d95ed5234cc92f807bc9ca5d78a/A63CBBDA-D110-4857-A786-47E37B2.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzdwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--34cb949e3542c9781c4d249d94971449497c9120/D77CF26D-5A71-4EE5-9172-1EB55E8.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3pwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--eed55405dc0821fd1c21c00d560c363f8626cb32/A159BF2B-7B1E-4BDA-9479-F249979.jpeg)
ដោយ ងូ សុមុនី
0 comments:
Post a Comment