សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, October 19, 2021

កម្មវិធី​ស្បៀងអាហារ​ពិភពលោក ចាប់ផ្តើម​ផ្តល់​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​បន្ទាយមានជ័យ​ដើម្បី​ឆ្លើយតប​បន្ទាន់​នឹង​គ្រោះទឹកជំនន់​

ចំនួនអ្នកទស្សនា: Views

បន្ទាយមានជ័យ ៖ កម្មវិធី​ផ្តល់​សាច់ប្រាក់​សម្រាប់​ការឆ្លើយតប​សង្គ្រោះបន្ទាន់​គ្រោះមហន្តរាយ​ទឹកជំនន់​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) បានចាប់ផ្តើម​ហើយ​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​កម្មវិធី​​ជំនួយ​មនុស្ស​ធ​ម័​នោះបាន​ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​អាល្លឺម៉ង់ (GIZ) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​(USAID)​។​

​ពី​ធី​បើក​ដំណើរការ​នោះ ធ្វើ​នៅ​ផ្លូវជាតិ​លេខ​៥ វាង​ក្រុង នា​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ ២០២១ ដោយ​អញ្ជើញ​ជា​អធិបតី​ដោយ​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោកស្រី​ក្លែ ខន់​នែ​ន (Mrs Claire Conan) តំណាង​ប្រចាំ​កម្ពុជា​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភព និង មន្ត្រី​ពាក់ព័ន្ធ ។​

​លោក រ័ត្ន ដា​ស៊ី​ណង់​.​អភិបាលស្រុក​មង្គល​បូរី​បានអោយដឹងថា​: ស្រុក​មង្គល​បូរី​រងគ្រោះ​ដោយ​ទឹកជំនន់​ស្ទើរ​រាល់​ឆ្នាំ ហើយ​ឆ្នាំនេះ នៅ​ផ្នែក​នៃ​៦៦​ភូមិ​លើ​ទាំង​១៣​ឃុំ​នៃ​ស្រុក​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​និង​ជំនន់​ទឹកភ្លៀង​ជាថ្មី ដែល​ប៉ះពាល់​សរុប​២.៨២១​គ្រួសារ ស្លាប់​៣​នាក់ ជម្លៀស​មក​ទួល​សុវត្ថិភាព ៣០៩​គ្រួសារ ។ គ្រោះទឹកជំនន់​នេះ​បង្ក​ប៉ះពាល់​ដំណាំ​ស្រូវ​៨.១៩៥​ហិច​តា ដំណាំ​រួមផ្សំ​២៨​ហិច​តា សត្វ​ពា​ហ​នះ​១៦១​ក្បាល សាលារៀន​១៦ វត្ត​៣ មណ្ឌល​សុខភាព​១ និង​ទឹក​ហូរ​កាត់​ផ្លូវ​១៣១​ខ្សែ ប្រវែង​៧៤.៥៣០​ម៉ែត្រ ។​

​លោកស្រី​ក្លែ​រ ខន់​ណែន មានប្រសាសន៍ថា សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ទឹកជំនន់ នៅ​បណ្តា​ឆ្នាំ​ចុង​ក្រោយនេះ កម្មវិធី​បាន​ស្ថាបនា​ទីទួល​សុវត្ថិភាព ៦ , បាន​កសាង​ប្រព័ន្ធ​សម្រាប់​រាយការណ៍​ពី​គ្រោះអាសន្ន បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ពលរដ្ឋ​រងគ្រោះ​។​

​លោកស្រី​ក្លែ​រ បាន​ថ្លែងបន្តថា ពីរ​ឆ្នាំ​មកនេះ ដោយ​ទទួល​មូល​និ​ធី​ពី​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​អាល្លឺម៉ង់ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក កម្មវិធី​បានផ្តល់​សាច់ប្រាក់​សម្រាប់​ឆ្លើយតប​សង្គ្រោះបន្ទាន់​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​ខេត្ត​មួយចំនួន ។​

​លោកស្រី​បន្តថា :​ដោយឡែក​នៅ​ខេត្តបន្ទាយមានជ័យ កម្មវិធី​បាន​សហប្រតិបត្តិការ​ជាមួយ​គណៈ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរខេត្ត ហើយ​អោយ​ដៃគូ​ក្នុង​ការចុះ​សម្ភាស ស្រង់​ទិន្នន័យ បង្កើត​គណនី​ជូន​ពលរដ្ឋ​ក្រីក្រ ហើយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់ រង​ផលប៉ះពាល់​ពី​កា​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ មួយចំនួន នៅ​៣០០​ភូមិ ៦៥​ឃុំ សង្កា​ត់នៃ​៩​ស្រុក​ក្រុង​ក្នុង​ខេត្ត​។​.
​ហើយនឹង​ចាប់ផ្តើម​ផ្ទេរ​ជា​សាច់ប្រាក់​ចូល​គណនី​ពលរដ្ឋ​ពីថ្ងៃ​នេះ​តទៅ ដើម្បី​សម្រួល​ជីវភាព​បងប្អូន​ក្នុង​រយះពេល​ខ្លី​ក្នុងអំឡុង​ពេលដែល​ជួប​ការលំបាក ម​កន​អាច​ប្រកប​របរ​រកស៊ី​ឬ​រក​ចំណូល​ដូច​ធម្មតា​បាន ។​

​លោក​អ៊ុ រាត្រី បាន​មានប្រសាសន៍ថា ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​បាន​រងគ្រោះ​ទ្វេរ​គ្រោះ​ពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​និង បន្ត​រងគ្រោះ​ដោយ​ទឹកជំនន់​ទៀត ប៉ុន្តែ ជាការ​ឆ្លើយតប ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ក្រសួង ស្ថាប័ន អាជ្ញាធរ មន្ត្រី កងកម្លាំង ក្រុមការងារ​បាន​យកចិត្តទុកដាក់ ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធ​ភា​ទាំង​លើ​ការបង្ការ​ទប់ស្កាត់​ការឆ្លង ការចាក់​វ៉ាក់សាំង​ស្រោច ការពិនិត្យ​ថែទាំ ព្យាបាល និង​ការផ្តល់​ម្ហូបអាហារ​ដល់​អ្នក​រង​ផលប៉ះពាល់​និង​អ្នក​ជម្ងឺ ។​

​លោក​អ៊ុ រាត្រី បាន​បន្តថា :​ចំពោះ​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​បង្ក បម្រែបម្រួល​អាកាសធាតុ ខេត្ត​នេះ​ក៏បាន​រងគ្រោះ​ស្ទើរ​រាល់​ឆ្នាំ ៕













k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640