សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, October 05, 2021

អំណាយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវអភិបាលខេត្តកណ្តាល នាំទៅប្រគល់ជូនអ្នករត់កង់បី និងម៉ូតូឌុបចំនួន ២៤៥នាក់

ចំនួនអ្នកទស្សនា: Views

 

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់អ្នករត់កងបី និងម៉ូតូឌុបចំនួន ២៤៥នាក់ នៅក្នុងក្រុងតាខ្មៅ។

លោក គង់ សោភ័ណ្ឌ សូមពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។ ជាពិសេស សម្តេចតេជោ តែងតែមានការអាណិត ស្រឡាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយចំពោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧប្បទ្ធវហេតុផ្សេងៗ។

នាឱកាសនោះដែរលោកអភិបាលខេត្តក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានលះបង់ឈាមស្រស់ សាច់ស្រស់ បូជាជីវិតដើម្បីជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព មានការរីកចម្រើន ប្រជាជនមានសេចក្ដីសុខ ពិសេសបានទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បានល្អប្រសើរបំផុត និងចែកអំណោយអ្នករត់កង់បី ២៤៥នាក់។

លោកបានបន្តថា សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងរស់នៅក្នុងភូមិសាស្រ្តនៃតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់។

លោកបន្ថែមទៀតថា ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររត់ម៉ូតូកង់បី ម៉ូតូឌុប អាជីវករលក់ដូរ តាមហាង តូប កម្មកររោងចក្រ សហគ្រាស និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមការពារខ្លួនពីឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលជាបិសាចលាក់មុខដ៏សាហាវ ដោយចូលរួមគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធាននានា របស់ក្រសួងសុខាភិបាល ពិសេសយ័ន្តដ៏ស័ក្តិសិទ្ធរបស់សម្ដេចតេជោ គឺ «៣ការពារ និង៣កុំ»។

បន្ថែមពីនេះ លោកអភិបាលខេត្តអំពាវនាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រកបរបររត់កង់បី និងម៉ូតូឌុប ដែលកំពុងមានវត្តមានក្នុងពិធីនេះផ្ទាល់ ឬមិនបានអញ្ជើញមកក្តី សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលក្រុមការងារបានរៀបចំ ដើម្បីកាត់ផ្ដាច់ការចម្លងមេរោគក្នុងសហគម។

សូមបញ្ជាក់ផងដែលថា ការជួបជុំគ្នាពេលនេះ គឺជាលើកទី១ និងតែមួយផ្នែក នៃបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងម៉ូតូឌុបតែប៉ុណ្ណោះ ហើយភាគច្រើនជាអ្នកនៅក្នុងក្រុងតាខ្មៅ ហើយយើងនឹងគ្រោងការជួបជុំជាមួយបងប្អូន ជាបន្តទៀតនៅពេលក្រោយ និងបានច្រើនជាងនេះ។

ដើម្បីជួយសម្រួលដោះស្រាយ ជីវភាពខ្វះខាត ជូនបងប្អូនក្រោយជួបបញ្ហាប្រឈមក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លោកអភិបាលក៏បានឧបត្ថម្ភបងប្អូនទាំង២៤៥នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ម៉ាស់១០បន្ទះ និងថវិកា១០ម៉ឺនរៀល ផងដែរ៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640