សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, October 04, 2021

ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧​ម៉ឺន​គ្រួសារ​

ចំនួនអ្នកទស្សនា: Views

    

  ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧​ម៉ឺន​គ្រួសារ​

ភ្នំពេញ​៖ ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២១ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជា​ស្បៀង សម្ភារៈ​ថវិកា​ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧​ម៉ឺន​គ្រួសារ ក្នុងនោះ មនុស្ស​វ័យចាស់ ជាង ៣៥% បានទទួល​អំណោយ​មនុស្សធម៌​នេះ ដើម្បី​ជួយ​កាត់បន្ថយ​ការលំបាក​ផ្នែក​ជីវភាព ក៏ដូចជា​គាំទ្រ​ផ្នែក​សេវា​សុខុមាលភាព​សង្គម ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ពិសេស​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​មនុស្ស​ចាស់​អន្តរជាតិ លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា

​បាន​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​មនុស្ស​ចាស់​ដែល​មន្ត្រី​ជំនាន់​មុន ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​​មនុស្សធម៌​តាំងពី​បាតដៃ​ទទេ និង​ពឹងផ្អែក​ជំនួយ​ពី​អន្តរជាតិ តែ​ឥឡូវ​យើង​អាចជួយ​ដល់​ប្រជាពលរដ្ឋ​របស់​​យើង​ដោយ​ខ្លួនឯងបាន​ដោយ​មិន​ពឹងផ្អែក​ជំនួយ​ពី​អន្តរជាតិ​ទៀត​ទេ​។​

​លោកស្រី​បាន​ឲ្យ​មន្ត្រី​ជំនាន់​ក្រោយៗ ខិតខំ​បំពេញការងារ​របស់ខ្លួន ដោយ​យក​គំរូ​តាម ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាន់​មុន

​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ និង​បទពិសោធន៍​ការងារ​ជាច្រើន ដើម្បី​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយរ​ង្រោះ

​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសើរ​ជាង​មុន និង​ទាន់ពេលវេលា​។​

​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន គឺ ​ជា​ស្ថាប័ន​មនុស្សធម៌​នាំមុខគេ​​នៅ​​​​កម្ពុជា នឹង​ជា​សមាគមជាតិ​ដែលមាន​ភាពម្ចាស់ការ​ខ្ពស់ ​និង​ក្នុងនាម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​

មនុស្សធម៌ ៕







k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640