លោកឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុក្រោយបញ្ចប់បេសកកម្មការទូតនៅសាធារណរដ្ឋកូរ៉េរយ:ពេល៥ឆ្នាំ
ពិធីប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្តផងដែរ។
លោកឡុង ឌីម៉ង់ គឺជាមន្ត្រីដែលមានបទពិសោធន៍ទាំងថ្នាក់មូលដ្ឋាននិងការទូតពេញដោយសក្តានុពលដែលកន្លង មកធ្លាប់បានប្រឡូកការងារនៅក្នុងរដ្ឋបាលរាជធានីភ្នំ ពេញជិត១០ឆ្នាំ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។
លោកឡុង ឌីម៉ង់ បានបង្ហាញមោទនភាពដែលរាជរដ្ឋាភិ បាលបានតែងតាំងលោកជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏ធំ១ ក្នុង ចំណោមប៉ូលសេដ្ឋកិច្ចធំ ទាំង៣ក្នុងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ នីតិកាលទី៦របស់រាជរដ្ឋាភិ បាលកម្ពុជា និងត្រូវបានកំណត់គោលដៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅក្នុងគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥.២០២៥ សំដៅប្រែក្លាយខេត្តព្រះសីហនុដែលមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្លាយជាក្បាល ម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ធំដែលនឹងអាចជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
ឯកឧត្តម គួច ចំរើន បានថ្លែងស្វាគមន៍និងអបអរសាទរចំពោះ លោកឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុម ប្រឹក្សាខេត្តព្រះសីហនុ គណ: អភិបាលខេត្តក្នុងការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រះសី ហនុជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីក ចម្រើនដើម្បីសម្រេចតាមផែន ការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហ នុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា ក្នុងតំណែងជាអភិ បាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ នឹងបន្តខិត ខំអនុវត្តតួនាទី ភារកិច្ចនិងយកបទពិសោធន៍ល្អៗ ជា ពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយមនសិកាវិជ្ជា ជីវ:មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺកែ ទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ៕
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOS9hQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--901220242d17fb4b12a6f3c2c1441c58efb48bb9/33808BB9-3D1C-404F-B26C-1A27B87.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOTdhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2a543bb9af7fe42283311914a69e59355094ec82/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6753CF05-8A4B-4CF1-B23E-0557324.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK0xhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d2feaf7e056f6f5f6a8bb766793ea70f42ef09fa/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/1B2E5210-747B-45CB-A141-CFCF7C0.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK0hhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--31d3f7224a750d1cce5c2560a84e8bb5e5b35760/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/007C73B1-62A2-41A6-9335-40FEA9E.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1hhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--164775e10e24a8594b99cbf730facbe161bafc37/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/355790A9-3639-413E-B59B-9FC18D9.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1RhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c9a75920ccd89245f674323d83f5d203097f319c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/FC148C40-DFB2-4D17-800B-3E60328.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK0RhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--26164602b2c54fbc34f750b35589536089353073/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/74E0B9BB-2D15-48AE-A083-16698AE.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBK1BhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--21ef181a040b3f1822b705257d60f63ddb1ba2b6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/D847F68F-1762-4445-8125-A9860FA.jpeg)
0 comments:
Post a Comment