សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, October 02, 2021

ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង ប្រជុំត្រួតពិនិត្យសកម្មភាព និងលើកទិសដៅការងារបន្ត

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងទៅ និងលើកទិសដៅបន្ត ដែលមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអនុប្រធាន ជាសមាជិក និងអ្នកពាក់ព័ន្ធ សរុបមានចំនួនប្រមាណ ៧០នាក់ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

កម្មវិធីនេះចាប់ផ្តើមដោយការប្រកាសសេចក្តីសម្រចកែសម្រួលសមាសភាពក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង រួមមាន ការបញ្ចូលលោក លោកស្រី អភិបាលស្រុក ក្រុងទាំង១៣ ជាសមាជិកក្រុម ការបំពេញបន្ថែមសមាជិកក្រុមលេខាធិការ និងការជ្រើសតាំងប្រធានក្រុមលេខាធិការថ្មី លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង ជំនួសលោក ចាន់ ថា ដែលបានផ្ទេរទៅបំពេញភារកិច្ចផ្សេង។

បន្ទាប់មក ក្រុមការងារចំណាកស្រុកខេត្តព្រៃវែងបានពិភាក្សាត្រួតពិនិត្យសកម្មភាពការងារសំខាន់ៗកន្លងទៅ មានជាអាទិ៍៖ ការគ្រប់គ្រងចលនាបងប្អូនកម្មករ ពលករចំណាកស្រុកក្នុង និងក្រៅប្រទេស ដើម្បីចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។ល។

ចុងបញ្ចប់ អង្គប្រជុំបានសំរេចលើកទិសដៅការងារជាអាទិភាពសំខាន់សំរាប់ធ្វើជាមូលដ្ឋាននៃផែនការសកម្មភាពបន្ត ដោយប្រមូលផ្តុំលើការកសាង និងពង្រឹងបណ្តាញផ្សារភ្ជាប់សុខទុក្ខជិតស្និទ្ធជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ដែលក្នុងខេត្តព្រៃវែងទាំងមូលមានចំនួនសរុបប្រមាណជាង ៣០ម៉ឺននាក់ ពិសេសគឺការបន្តជម្រុញចូលរួមយ៉ាងសកម្មក្នុងចលនាជាតិក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធឈ្នះកូវីដ-១៩ សំដៅជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់សង្គមជាតិយើងជាដរាបតរៀងទៅ៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640