សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, September 09, 2021

ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាប នាំយកអំណោយជូនបន្តដល់គ្រួសារសាសនិក​របស់ខ្លួន នៅស្រុកសូទ្រនិគម ចំនួន ១៤គ្រួសារ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ !

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ កាលរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត និងលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម ព្រមទាំងក្រុមកាងារ នៃរដ្ឋបាលស្រុកសូទ្រនិគម រួមជាមួយក្រុមការងារសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់ក្រុមគ្រួសារជាសាសនិកឥស្លាម ដែលមានសមាជិកគ្រួសារចំនួន១៤នាក់ ឆ្លងជំងឺកូវីដ-១៩ ហើយកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលវិទ្យាល័យដំដែក និងអ្នកពាក់ព័ន្ធចំនួន ២នាក់ទៀត កំពុងតែធ្វើចត្តាឡីស័ក្តនៅផ្ទះ។ អំណោយទាំងនោះមាន ៖ ថវិកាចំនួន ៣០ម៉ឺនរៀល, អង្ករចំនួន ៥០គ.ក្រ, ត្រីខចំនួន ៤យួរ, មីចំនួន ២កេស, ទឹកត្រីចំនួន ១យួរ, ប៊ីចេងចំនួន ២គ.ក្រ, អំបិលចំនួន ២គ.ក្រ, ស្ករសចំនួន ៥គ.ក្រ, ទឹកបរិសុទ្ធចំនួន ៣០យួរ, ទឹកអាកុលចំនួន ៥លីត្រ និងម៉ាស់ចំនួន ៣ប្រអប់ ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថា បើទោះបីក្នុងរយ:ពេលនេះ បងប្អូនសាសនិកឥស្លាមបាននឹងកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័កក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំនិងអាជ្ញាធរ តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះបងប្អូនគ្រប់ពេលវេលា។ ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើង កំពុងរងការយាយីដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ដូច្នេះក្នុងរយ:ពេលនេះ សូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ និងថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អ តាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយបើមានអាការ: ប្រែប្រួលបែបណាមួយនោះ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ ដើម្បីជួយដល់បងប្អូនជាបន្ទាន់។

ក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំសាសនិកឥស្លាម ក្នុងខេត្តសៀមរាប ឯកឧត្តម អែល សៀត បានថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកសូទ្រនិគម ដែលបានយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់អាហារ ចំពោះបងប្អូនដែលកំពុងតែធ្វើចត្តាឡីស័ក្ត និងសម្រាកព្យាបាល ជាពិសេសក៏បានយកចិត្តទុកដាក់ដល់បងប្អូនសាសនិកឥស្លាម ដែលមិនបរិភោគអាហាររួម ដែលត្រូវរៀបចំជូនដោយឡែកនោះ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក បានផ្តាំផ្ញើទៅដល់បងប្អូនសាសនិកឥស្លាម ត្រូវជឿទុកចិត្តលើក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រោះពួកគាត់មិនបោះបង់យើងចោលនោះទេ ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ប៉ុន្តែប្រការសំខាន់នោះ គឺត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ពិសេសត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសយើងបន្តទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640