កែប៖ នៅរសៀលថ្ងៃ ទី៤ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីផ្តល់អំណោយនេះធ្វើឡើងនៅ សាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរឯកឧត្ដមទេស រដ្ឋមន្រ្តី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលស្រុកដំណាក់ចង្អើរ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកដំណាក់ចង្អើរ និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល សម្ដេច តែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយសារបញ្ហាជំងឺកូវីដ-១៩ សម្តេច តែងតែបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ក្នុងស្រុកដំណាក់ចង្អើរ ដែលកំពុងជួបការលំបាកពិតប្រាកដ ដែលសុទ្ធសឹងស្ថិតក្នុងគ្រួសារក្រីក្រកម្រិត១ បានទទួលអំណោយ ជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម បានបន្ថែមថា ទោះយ៉ាងណា អំណោយនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការ នៅឡើយ ត្រឹមអាចសម្រួលដល់ការលំបាករបស់បងប្អូនមួយគ្រាតែប៉ុណ្ណោះ ដូច្នេះសូមឲ្យបងប្អូនខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ជាមួយគ្នានេះយើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីជួយដល់បងប្អូន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាកស្លាប់ដោយអត់ឃ្លានឡើយ ។ឯកឧត្តមក៏បានក្រើនរំលឹកឲ្យបងប្អូនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល វិធានការបីកុំ បីការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបង្កាខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងសូមទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥គីឡូ, មី១កេស , ត្រីខ១យួរ , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ , ថ្នាំពេទ្យព្យាបាលបឋម៥មុខ, ម៉ាស់១ប្រអប់ , អាល់កុល១ដប , តែខ្ញីទឹកឃ្មុំ១ប្រអប់, សាប៊ូដុះខ្លួន១ដប, សាប៊ូកក់សក់១ដប និងថវិកា៤ម៉ឺនរៀល៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNFcwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3e78d431cf8da9f5e0f0ba617e44c9c05e716e11/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/32A33B0B-79F5-4F7A-84E5-735ABB7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNFMwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0984e2f4369786bf294270581e262eac7b062065/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0369D728-DA0C-4AB2-818B-7CDC754.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNG0wQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3aec755aac1f9e2c4a54101b817dde2b831d17ce/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6C2D2CD0-071C-4389-A5AF-7B3DBA7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGEwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--db30794244a66424cb2e9cdd5e9c49157510fb95/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8E54D078-918F-46F9-9375-1C8BC1E.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNE8wQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--821581d67b1c86b78d485bafb312d57efbb05d2b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/FC1E03EF-55F7-4360-999E-4A3D134.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGkwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--4eeb82ce733c9eb711a06068639efd82f2e742b9/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0E613597-50EC-41DF-BA0D-18CFED6.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGUwQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--57acc21ac8be4e7234f10e4d483f1510167cae1e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A824028E-D2C3-42E7-822A-99FFC16.jpeg)
0 comments:
Post a Comment