សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, September 18, 2021

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ បានអញ្ចើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកែប ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ បានអញ្ចើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលដំណើរការនៃការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅបរិវេណសាលាក្រុងកែប និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនាឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងនេះពិតជាមាន សារសំខាន់ខ្លាំងណាស់សម្រាប់កុមាររបស់យើង ព្រោះថាវ៉ាក់សាំងទាំងនេះអាចជួយការពារកុមារពីជំងឺកូវីដ-១៩ ដោយបានបង្កើតភាពសាំុ ក្នុងអំឡុងពេលដែលកូនកូនរបស់បងប្អូនចាប់ផ្ដើមការសិក្សានៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀតជាការកាត់ បន្ថយនូវការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រិតទាបបំផុត។

ឯកឧត្តម បានបន្ថែមទៀតថា គុណភាពនៃវ៉ាក់សាំងដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានផ្ដល់ជូនសម្រាប់ចាក់ តាំងពីចាប់ផ្តើមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ និងមានប្រសិទ្ធភាព ដូច្នេះហើយសូមឱ្យបងប្អូនទាំងអស់ មានការ ជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់ពេលវេលា និងបន្តផ្សព្វផ្សាយ ឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនាំកូនៗមកទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នាចាប់ពីពេលនេះតទៅ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បងប្អូនដែលជាមាតាបិតារបស់កុមារទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកែប ឱ្យបានជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវសម្ភារ ភេសជ្ជៈ ជូនដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ដោយទីតាំងនីមួយៗ ទទួលបាន៖ មី៥កេស , ទឹកសុទ្ធវីតាល់២៥កេស, កូកាកូឡា៥កេស, ម៉ាស់៥០ប្រអប់ , ជែលលាងដៃ ៥ដប(ធំ) និងថវិកា ១,០០០,០០០៛ផងដែរ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640