សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, September 27, 2021

ចំនួនអ្នកទស្សនា: Views

  

ខេត្តប៉ៃលិន ធ្វើយុទ្ធនាការដាំឈើប្រណិត ៤០០០ដើម


ប៉ៃលិន៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើ ប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ការដាំកូនឈើ ប្រណិតនាថ្ងៃនេះ គឺក្នុងគោលបំណង ស្តារគម្របបៃតង និងឈើប្រណិតក្នុងខេត្តឡើងវិញ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារសំខាន់ និងផលប្រយោជន៍របស់បរិស្ថានធម្មជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជាពិសេស បណ្តុះគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់ បង់បន្តិចម្តងៗ ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកទទួលផលប្រយោជន៍ពីដើមឈើ គួរគប្បីចូលរួមដាំដុះឡើងវិញ ព្រមទាំងថែរក្សាការពារជីវៈចម្រុះ និងបរិស្ថានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាទុក ជាសម្បតិ្តជាតិ និងសម្បត្តិមនុស្សជាតិជាសកល ក៏ដូចជា លើកស្ទួយមុខមាត់ខេត្តរបស់យើងផងដែរ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន កំពុងអនុវត្តយ៉ាងសកម្មនូវគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាក្រសួងបរិស្ថាន ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិឲ្យល្បីល្បាញរន្ទឺ ជាប្រទេសមានការអភិវឌ្ឍន៍បៃតង គំរូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍បៃតង និងផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៣-២០២០។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជន និងប្រទេសជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថា៖ យុទ្ធនាការដាំដើមឈើប្រណិតចម្រុះចំនួន ៤០០០ដើម នៅទី បញ្ជាការជួរមុខទិសទី៣ ប៉ៃលិន-សំឡូត ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺទទួលបានការឧបត្ថម្ភពីរដ្ឋបាលខេត្តប៉ៃលិន ,អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើខេត្ត និង យោធភូមិភាគទី៥៕

ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640