សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, August 04, 2021

អភិបាលខេត្តកណ្តាល ទទួលអំណោយពីសប្បុរសជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


 កណ្តាល: ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីលោក ស៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត និង បន្ទាប់មកទទួលអំណោយពីក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) ជួយឧបត្ថម្ភនូវសម្ភារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសជួបដាច់ដោយឡែកពីគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ ។

ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

ក្នុងពេលជួបជាមួយ ក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អគ្គនាយកក្រុមហ៊ុន និង សហការី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក បានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយរបស់លោក ស៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក បាននាំយកថវិកា ២០លានរៀល និង អំណោយរបស់ក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) មានម៉ាស ចំនួន ២.២៨០ម៉ាស ឱសថបុរាណចិន លៀន ហ័រ ចំនួន ២០០ប្រអប់ ម៉ាស៊ីនអុកស៊ីហ្សែនចំណុះ១០លីត្រ ចំនួន ០២គ្រឿង និង សម្លៀកបំពាក់ការពារ (PPE) ចំនួន ១២ឈុត៕

(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640