សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, August 05, 2021

រដ្ឋបាលស្រុកសូទ្រនិគម បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីសមាគមចលនា​យុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវិភាពខ្វះខាត នៅក្នុងតំបន់បិទខ្ទប់ !

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ស វណ្ណារ័តន៍ អនុប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកសូទ្រនិគម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូន រដ្ឋបាលស្រុកសូទ្រនិគម ដើម្បីចូលរួមចែកជូនប្រជាពលរដ្ឋ ដែលមានជីវិភាពខ្វះខាត ជាប់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំណោយទាំងនោះរួមមាន៖ អង្ករ ៥០០គីឡូ ,ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ ,មី ២០កេះ និងទឹកសុទ្ធចំនួន ២០០យួរផងដែរ។

នៅក្នុងឱកាសនោះ លោក ស វណ្ណារ័តន៍ តំណាងឲ្យសមាជិកក្រុមការងារសមាគមចលនាយុវជនកម្ពុជា បានលើកឡើងថា ចំពោះសកម្មភាពមនុស្សធម៌ក្នុងចលនានៃការចែករំលែកធនធានផ្ទាល់ខ្លួនរបស់ក្រុមការងារនាពេលនេះ គឺក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់អាជ្ញាធរស្រុកសូទ្រនិងគម និងបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម។ ដោយមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ខណ:ពេលដែលជំងឺកូវិដ-១៩ កំពុងរាតត្បាតចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភ: បានផ្ទុះឡើងរហូតមកដល់ពេលនេះ យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីវិសាលភាព នៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍បន្ថែមទៀត។ ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុក្ខអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានថ្លែងអំណរគុណដល់ក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំងអស់ ដែលបាននាំយកអំណោយមកប្រគល់ជូនក្នុងពេលនេះ ស្របពេលប្រជាពលរដ្ឋក្នុងស្រុកនេះ កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដែលចាំបាច់ជំនួយផ្នែកគ្រឿងឧបភោគបរិភោគសម្រាប់ជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានោះដែរពួកយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ហើយក៏ត្រូវចេះសាមគ្គីគ្នា ដើម្បីជួយក្នុងគ្រាលំបាក ខណ:ពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងទប់ស្កាត់ ជាមួយនឹងការអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សាឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640