សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, August 26, 2021

រដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ីនឹងបើកសាលារៀនឡើងវិញចាប់ពីថ្ងៃទី៣០ ខែសីហា

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

រដ្ឋាភិបាលរដ្ឋធានីហ្សាការតាគ្រោងនឹងបើកសាលារៀនឡើងវិញចាប់ពីថ្ងៃទី៣០ ខែសីហា បន្ទាប់ពីវិធានការរឹតត្បិតទៅលើសកម្មភាពសហគមន៍ (PPKM) ត្រូវបានលើកលែង។

កាលពីថ្ងៃទី២៥ ខែសីហា លោក Taga Radja Gah មកពីទីភ្នាក់ងារអប់រំនៃតំបន់ពិសេសហ្សាការតាបាននិយាយថា សាលារៀននៅរដ្ឋធានីហ្សាការតានឹងបើកថ្នាក់រៀនធម្មតាចាប់ពីថ្ងៃទី៣០ ខែសីហា ខណៈដែលរដ្ឋធានីហ្សាការតាអាចគ្រប់គ្រងជំងឺកូវីដ-១៩ បាន។ ដូច្នេះ សាលារៀននឹងបន្តគោរពតាមបទបញ្ជាសុវត្ថិភាពសុខភាព ដោយមានថ្នាក់រៀននៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ និងមានការសម្លាប់មេរោគក្នុងបរិវេណសាលារៀនដែលធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ថ្នាក់រៀននីមួយៗនឹងដំណើរការដោយមានសិស្សអតិបរមាត្រឹម ៥០ភាគរយក្នុងការបង្រៀនមួយពេល។

នៅពេលមុននេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី២៣ ខែសីហា រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិជ្ជាឥណ្ឌូណេស៊ី លោក Nadiem Makarim បានសង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃការរៀបចំការរៀនសូត្រដោយផ្ទាល់។ លោកបានប៉ាន់ប្រមាណថា វានឹងចំណាយពេលប្រហែល ២ឆ្នាំកន្លះដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងដល់សិស្សទាំងអស់នៅទូទាំងប្រទេស ហើយចំណុចនេះនឹងដាក់សម្ពាធទៅលើប្រព័ន្ធអប់រំ។ ដូច្នេះ លោកបានិយាយថា វាជាការចាំបាច់ដែលត្រូវនាំសិស្សមករៀននៅសាលារៀនវិញក្នុងពេលឆាប់ៗនេះ ទន្ទឹមនឹងមានការពង្រឹងទៅលើការគ្រប់គ្រងជំងឺផងដែរ។

ទាក់ទងនឹងការចាក់វ៉ាក់សាំង រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំផែនការកម្មវិធីចាក់វ៉ាក់សាំងឯករាជ្យនៅឆ្នាំ២០២២ ដែលនឹងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដែលបង់ប្រាក់ ហើយប្រជាជននឹងអាចជ្រើសរើសវ៉ាក់សាំងតាមតម្រូវការ។

កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani បាននិយាយថា ផែនការចាក់វ៉ាក់សាំងដែលត្រូវបង់ប្រាក់នេះនឹងត្រូវអនុវត្តស្របជាមួយកម្មវិធីចាក់វ៉ាក់សាំងជាតិនាពេលបច្ចុប្បន្ននេះ។ លោកស្រីបានពន្យល់ថា កម្មវិធីបែបនេះនឹងជួយបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុមួយចំនួនសម្រាប់ថវិការដ្ឋសម្រាប់ការការពារការរីករាលដាលនៅឆ្នាំខាងមុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640