អំណោយដែលរដ្ឋបាលខេត្តទទួលបាន រួមមាន:១. ក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដឹកនាំដោយឯកឧត្ដម កែវ អូម៉ាលីស បានឧបត្ថម្ភរួមមាន ឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១.០០០ ឈុត និងម៉ាសចំនួន ១០.០០០ម៉ាស។២-លោកឧកញ៉ា ឡាង ទីលាង និងលោកជំទាវ ថវិកា៤លានរៀល។៣-ធនាគារABA សាខាខេត្តកំពង់ចាម អាល់កុល ២កាន ម៉ាស៊ីនវាស់កម្តៅ ០២គ្រឿង ទឹកសុទ្ធ ១០កេស និងទឹកក្រូចកូកាកូឡា ០៦កេស។៤-លោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង ទឹកសុទ្ធ ៣០០យួរ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសាសន៍ថា ក្នុងនាមជាក្រុមប្រឹក្សាខេត្ត ជាគណៈអភិបាលខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយមនុស្សធម៌ពីសប្បុរសជនទាំងអស់ក្នុងពេលនេះ ហើយអំណោយទាំងអស់នេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ស្របពេលដែលជំងឺដ៏កាចសាហាវមួយនេះកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើង៕



ដោយ ៖ ឆាយ ម៉ុត
0 comments:
Post a Comment