សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, July 29, 2021

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV)

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចូលរួមកិច្ចប្រជុំតាម    រយៈប្រព័ន្ធវីដេអូ កាលពី ថ្ងៃ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ដោយ មាន ការអញ្ជើញចូលរួម ពីឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌ មាន នៃរដ្ឋសភា និងលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្ដិការជាមួយអន្ដរសភា កម្ពុជា-ឡាវ-វៀតណាម សមាជិក សមាជិកា នៃរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។

នៅក្នុង ឱកាសនោះ ឯកឧត្តម ឈាង វុន ប្រធានអង្គប្រជុំ បានមាន ប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងសភា CLV ដែលរៀបចំក្នុងរយៈពេល២ឆ្នាំម្តង និងតួនាទីដ៏សំខាន់របស់អង្គនីតិប្បញ្ញត្តិ ក្នុងការគាំទ្រអង្គនីតិប្រតិបត្តិ ដើម្បីជំរុញការអភិវឌ្ឍតំបន់ត្រីកោណតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា និងរដ្ឋាភិបាល ព្រមទាំង បានកោតសរសើរក្រសួងពាណិជ្ជកម្ម ដែលបានខិតខំយកចិត្តទុកដាក់សម្របសម្រួលការងារក្នុងក្របខ័ណ្ឌ CLV រហូតមក ដែលបានរួមចំណែកធ្វើឱ្យតំបន់អភិវឌ្ឍន៍ CLV កាន់តែរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី បាន គូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យបណ្តាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់កម្ពុជា ប្រែក្លាយមុខមាត់ថ្មីជាបន្តបន្ទាប់ ។ ក្នុងនោះរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ការកៀរគរវិនិយោគក្នុងនិងក្រៅប្រទេស ការបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបាន មាន ប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្តនៃប្រទេសទាំងបី ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង/ការសម្រេចរបស់ប្រមុខដឹកនាំ CLV ឱ្យទៅជាសកម្មភាពជាក់ស្តែង និង បានជម្រាបជូនអង្គប្រជុំអំពីចំណុចសំខាន់ៗ ដែលប្រទេសទាំងបីត្រូវខិតខំអនុវត្តន៍ រួមមាន៖ ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ CLV DTA ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អេកូទេសចរណ៍ និងទប់ស្កាត់ការបំផ្លាញបរិស្ថាន ដែលជាអាយុជីវិតរបស់យើងនៅអនាគត ផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ CLV DTA ដោយខិតខំបង្កើតរោងចក្រកែច្នៃកៅស៊ូ និងពង្រឹងគុណភាពកៅស៊ូសម្រាប់លក់ចេញទៅទីផ្សារធំៗ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ និងសមត្ថភាពបុគ្គលិកសុខាភិបាល ក៏ដូចជាការបង្កើតសាលាពហុជំនាញជូនយុវជន ដើម្បីពួកគេអាចស្នងការអភិវឌ្ឍ និងបន្តកេរមរតកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាបងប្អូននៅក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការ បកស្រាយយ៉ាងក្បោះក្បាយជូនអង្គប្រជុំ អំពីការកែសម្រួលផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ក្នុង CLV DTA ដល់ឆ្នាំ២០៣០ ដោយបញ្ចូលការអភិវឌ្ឍ តាមរបបជីវភាពថ្មីក្រោយសម័យកូវីដ (New Normal) តាមរយៈការធ្វើពាណិជ្ជកម្មតាមព្រំដែន និងប្រក្រតីភាពនៃសង្គមនិងសេដ្ឋកិច្ចរបស់យើង ក៏ដូចជាផែនការ និងគម្រោងជាក់លាក់ដើម្បីអនុវត្តន៍ផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV រហូតដល់ឆ្នាំ២០៣០ ។ ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត CLV។

សូមបញ្ជាក់ថា អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ឱ្យទទួលបានជោគជ័យ៕

 (ប្រភព៖ ក្រសួង ពាណិជ្ជកម្ម) សម្រួលផ្សាយ៖ 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640