សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, July 30, 2021

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះធ្វើចក្តាឡីស័ក នៅក្រុងព្រះសីហនុចំនួន ៥៨គ្រួសារ

ចំនួនអ្នកទស្សនា: Views

ព្រះសីហនុ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ ចុះសួរ សុខទុក្ខនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូន បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលធ្វើចក្តាឡីស័កពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៥៨គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅសង្កាត់លេខ៤ ចំនួន ៤១គ្រួសារ សង្កាត់លេខ១ ចំនួន ១៤គ្រួសារ និងសង្កាត់ លេខ២ ចំនួន ៣គ្រួសារ ក្នុងក្រុងព្រះសីហនុ។

ការចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៥រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។

លោក គាំ សុខុម បានធ្វើការពាំនាំនូវការសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ខណៈជាប់ធ្វើចក្តាឡីស័ក។

លោកបានណែនាំ និងធ្វើការអប់រំផ្សព្វផ្សាយពីហានិភ័យនៃការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ ប្រសិនបើយើងទាំងអស់គ្នាមិនបានចូលរួមសហការអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងការណែនាំ ៣.កុំ និង ៣.ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាខ្លួនយើង ក្រុមគ្រួសារយើងមិនមានការឆ្លងជំងឺកូវីដ- ១៩។

ទន្ទឹមនេះ ត្រូវចូលរួមអនុវត្តន៍ ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ការរស់នៅដោយធ្វើអនាម័យជាប់ជាប្រចាំ និងលាងសម្ងាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច ពិសេសវិធានការណ៍រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍យើងទាំងអស់គ្នា។

លោកនាយកសាខាក៏បានលើកឡើងដែរថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវរស់នៅតាមបែបគន្លងថ្មីក្នុងការចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍ ។ សូមបញ្ជាក់ថា អំណោយដែលសាខាកាក បាទក្រហមកម្ពុជា ខេត្តចែកជូនប្រជាពលរដ្ឋដែលធ្វើចក្តាឡីស័កក្នុងក្រុងព្រះសីហនុចំនួន ៥៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស ប្រេងឆា ១ដប និងម៉ាស ១ប្រអប់ ៕

ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ ដារ៉ា

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640