សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយបន្តផ្ទាល់ ៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាអុកចត្រង្គ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, June 23, 2021

ខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករ និយោជិត ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះទៅ

ចំនួនអ្នកទស្សនា: Views

 

កំពង់ស្ពឺ : ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិតនៅគ្រប់រោងចក្រ សហគ្រាស និងអ្នកនៅទីប្រជុំជនចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះទៅ ។ នេះបើយោងតាមការអះអាងរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅ ព្រឹកថ្ងៃ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមិថុនាឆ្នាំ២០២១។

ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ AKP ឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងទ្រង់ ទ្រាយធំនាពេលនេះ រដ្ឋបាលខេត្តបានបង្កើតទីតាំងធំៗបន្ថែមចំនួន៤ រួមមាន៖ ទីតាំងរោងចក្រវីងស្តាស៊ូ ស្ថិតនៅក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សីនិងរោងចក្រ ស្មាតស៊ើត ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី រោងចក្រ ស៊ីគ្លូ និងសាលាអនុវិទ្យាល័យឆាយឆុំ ស្ថិតនៅក្រុងច្បារមន ។ ជាមួយគ្នានេះក៏មានការចូលរួមពីពេទ្យកងយោធពលខេមរភូមិន្ទ ប្រមាណ ៤០០នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងនៅតាមគោលដៅទាំង៨ក្រុង ស្រុក ប៉ុន្តែក្នុងនោះក៏មានការបែងចែកទីតាំងជាច្រើនកន្លែង បន្ថែមទៀតសម្រាប់ធ្វើការចាក់ផងដែរ ។

បើតាមគោលការណ៍របស់យើង គឺយើងចាក់វ៉ាក់សាំងលើអ្នកដែលប្រឈមខ្លាំងមុនគេ ហើយនៅថ្ងៃទី២២ ខែមិថុនានេះ យើងបើកយុទ្ធនាការទ្រង់ទ្រាយធំ ទៅគ្រប់រោងចក្រ សហគ្រាសទាំងអស់ទូទាំងខេត្តកំពង់ស្ពឺតែម្តង។

ឯកឧត្តមបានបន្តទៀតថា ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងចំនួន៥៥ម៉ឺនដូស ពីក្រសួងសុខាភិបាល សម្រាប់ចាក់ជូនអ្នកដែលមានការប្រឈមនឹងជំងឺកូវីដ-១៩។ ចំនួន៥៥ម៉ឺនដូសហ្នឹងយើងចែកជាពីរសិន ពាក់កណ្តាលយើងចាក់ជូនទៅកម្មកររោងចក្រ សហគ្រាស ហើយក្រៅពីនេះយើងបញ្ជូនទៅចាក់នៅទីប្រជុំជនទាំងអស់ទូទាំងខេត្តកំពង់ស្ពឺ ៕

k
Share This
Author Image

About khmerlegends2022
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640