សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, May 06, 2021

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយរដ្ឋាភិបាលជប៉ុនចែកជូនប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅស្រុកអូររាំងឪ

ចំនួនអ្នកទស្សនា: Views


ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងស្រុកអូររាំងឪ អញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលជប៉ុនចំនួន០៩តោន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនាពេលកន្លងទៅ ចំនួន៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្ថិតនៅសាលាឃុំមៀន ព្រមទាំងផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ និងថែរក្សាសុខភាពតាមរយៈការអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ពោលធ្វើយ៉ាងណាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំទាំងមូល ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឳ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗ ដោយក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្នុងដំណាក់កាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បន្តចុះសួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន០២ទីតាំងក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិកាក្នុងម្នាក់២ម៉ឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងចំនួន៤០នាក់ នូវអង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាស់និងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិកាចំនួន៨០ម៉ឺនរៀលផងដែរ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640