សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, May 27, 2021

ប្រទេសថៃរាយការណ៍ករណីអ្នកស្លាប់ច្រើនបំផុតប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ):​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១  កាលពី​ថ្ងៃទី ២៦ ខែឧសភា ប្រទេស​ថៃ​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន ៤១​នាក់ ដែលជា​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នេះ ដែល​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ៨៧៣​នាក់​។​

​ប្រទេស​នេះ​ក៏បាន​រាយការណ៍​ផងដែរ​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន ២ ៤៥៥​នាក់ ដែលនាំឱ្យ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ឡើងដល់ ១៣៧ ៨៩៤​នាក់​។​

​ព្រះមហាក្សត្រ​នៃ​ប្រទេស​ថៃ​បានអនុម័ត​ទៅលើ​ក្រឹត្យ​មួយ​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់​រហូតដល់ ៥០០​ប៊ី​លាន​បាត (១៥,៩៥​ប៊ី​លាន​ដុល្លារ​អាម៉េរិក​) ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។​

​វា​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ចេញ​ប័ណ្ណបំណុល ឬ​ប័ណ្ណ​ខ្ចីប្រាក់​ជា​រូបិយប័ណ្ណ​បាត ឬ​រូបិយប័ណ្ណ​បរទេស​ក្នុង​ចំនួន​ទឹកប្រាក់​សរុប​រហូតដល់ ៥០០​ប៊ី​លាន​បាត ដែល​តិចជាង​ចំនួន ៧០០​ប៊ី​លាន​បាត​ដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន​។​

​បំណុល​ថ្មី​នេះ​នឹង​ជួយ​ជា​ថវិកា​សម្រាប់​វិធានការ​ផ្តល់ជំនួយ​សង្គ្រោះ​បន្ទាន់​សំដៅ​ដល់​អ្នក​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​រលក​រាតត្បាត​នាពេល​បច្ចុប្បន្ន​។​

​នេះ គឺជា​ច្បាប់​ទី ២ ដែល​ត្រូវ​បានអនុម័ត​ដើម្បី​ដោះស្រាយ​ជាមួយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​អនុក្រឹត្យ​ខ្ចីប្រាក់​ចំនួន ១​ទ្រី​លាន​បាត​កាលពី​ឆ្នាំមុន​។​

​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមជាតិ (NESDC) បាន​និយាយថា សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់ចុះ ២,៦​ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ​។​

​ក្រុមប្រឹក្សា​នេះ​ក៏បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន​ជា​លើក​ទី ២ ផងដែរ​ពី​ចំនួន ២,៥ ទៅ ៣,៥​ភាគរយ​កាល​ពីមុនមក​នៅត្រឹម ១,៥ ទៅ ២,៥​ភាគរយ​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) 

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640