Thursday, April 29, 2021
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយក្រមសីលធម៌ សុជីវធម៌ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល!
ចេញផ្សាយថ្ងៃ:Thursday, April 29, 2021
អ្នកនិពន្ធ:ព័ត៌មានជាតិ No comments
ចំនួនអ្នកទស្សនា:
Views
អ្នកនិពន្ធ:ព័ត៌មានជាតិ No comments
ភ្នំពេញ៖ ដោយមានការអនុញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្សព្វផ្សាយពីក្រមសីលធម៌ សុជីវធម៌ ការអនុវត្តតួនាទីភារកិច្ច វិធាន ៣ ការពារ ៣ កុំ វិធានសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អនុវត្តនូវទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ចំពោះប្រទេសជាតិ ត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប និងសេចក្តីសម្រេចលេខ៥៤ ក្នុងការកំណត់តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដល់កម្លាំងកងវរសេនាតូច កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលចល័តនៅតំបន់ទាំងបី។
0 comments:
Post a Comment