សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, April 22, 2021

អភិបាលខេត្តកណ្ដាល ចុះពង្រឹងវិធានការកូវីដដល់អាជ្ញាធរស្រុកកៀនស្វាយ ក្រោយរកឃើញអ្នកឆ្លងបន្តបន្ទាប់

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះទៅមូលដ្ឋានស្រុកកៀនស្វាយ ដើម្បីពង្រឹងលើវិធានការការពារកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រោយរកឃើញមនុស្ស៧នាក់ ជាក្រុមគ្រួសារឲ្យរបស់អាជីវករផ្សារកៀនស្វាយ ឆ្លងកូវីដ១៩ទាំងគ្រួសារតែម្ដងសរុប៨នាក់។ គិតមកដល់ថ្ងៃទី២២ ខែមេសានេះ អ្នកស្រុកកៀនស្វាយ មានវិជ្ជមានកូវីដ១៩ ចំនួន៣៨នាក់ហើយ។

ស្ថិតនៅក្នុងឱកាសចុះពង្រឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តបានថ្លែងថា ការចុះមកនេះដើម្បីធ្វើការប្រជុំភ្លាមៗជាមួយអាជ្ញាធរស្រុក នៅផ្សារកៀនស្វាយផ្លាហ្សា ដើម្បីដាក់វិធានការបន្ទាន់ភ្លាមៗ ឲ្យអាជ្ញាធរបន្តពង្រឹងដោយធ្វើការត្រួតពិនិត្យជាប្រចាំ ស្រាវជ្រាវកំណត់មុខសញ្ញាគ្រប់គ្រងអ្នកសង្ស័យពាក់ព័ន្ធ ដោយផ្ទាល់ដោយប្រយោល ដើម្បីប្រមូលយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ និងដាក់ឱ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល ដោយមានការការពារ យាមកាមឱ្យបានត្រឹមត្រូវម៉ត់ចត់។

លោកអភិបាលខេត្តបន្តថា «ជាការប្រសើរ ដែលប្រជាពលរដ្ឋ និងអាជីវករដែលវិជ្ជមានកូវីដ១៩ គឺឆ្លងតែក្នុងគ្រួសារតែប៉ុណ្ណោះ ដោយមិនមានឆ្លងរាលដាលពេញផ្សារគគីរនោះទេ ហើយពេលនេះអាជ្ញាធរគ្រប់គ្រងបាន និងបានបិទផ្សារនេះជាបណ្តោះអាសន្នរួចមកហើយ»

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក៏ដូចជា សហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីបុព្វហេតុរួម នៃការកាត់ផ្តាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ សំដៅស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គមវិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យរដ្ឋបាលខេត្ត ប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានថ្លែងអរគុណ និងកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ស្រុកកៀនស្វាយ ដែលមានការសហការល្អ រហូតឈានទៅរកការគ្រប់គ្រង អ្នកពាក់ព័ន្ធទាំងអ្នកផ្ទាល់ក្តី និងអ្នកប្រយោលក្តី បានយ៉ាងល្អប្រសើរ ដោយគ្មានការឆ្លងបន្តទៅតំបន់ផ្សេងទៀត និងបន្តផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋបានយល់ដឹង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន តាមវិធានរបស់សាខាភិបាល ជាពិសេស យ័ន្តដ៏ស័ក្តិសិទ្ធរបស់សម្តេចតេជោសម្រាប់កំទេចកូវីដ១៩ គឺ «៣ការពារ ៣កុំ»៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640