រាជធានីភ្នំពេញ ៖ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ ដោយអនុវត្តតាមគោលនយោបាយការទូតសេដ្ឋកិច្ច ឯកឧត្តមឯកអគ្គរាជទូត ឡុង ឌីម៉ង់ រួមជាមួយអនុព័ន្ធពាណិជ្ជកម្ម អនុព័ន្ធការងារ និងមន្ត្រីស្ថានទូតកម្ពុជា បានអញ្ជើញទៅជួបសម្តែងការគួរសមជាមួយលោក Yoon Wha Sub អភិបាល ក្រុងអានសាន និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជួយគាំពារដល់សហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការនៅទីក្រុងអានសាន សាធារណរដ្ឋកូរ៉េប្រមាណជាង ៦០០នាក់ ។

លោកបញ្ជាក់ថា បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំការធ្វើបទអន្ដរាគមន៍អំពីសក្តានុពលក្នុងវិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងវិនិយោគរបស់កម្ពុជាជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃសាលាក្រុងអានសាន ព្រមទាំងសាធារណជនប្រមាណ ១០០នាក់ នៅសាលពហុវប្បធម៌របស់សាលាក្រុងអានសាន៕
.j.jpg)

0 comments:
Post a Comment