សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Wednesday, March 24, 2021

ក្រសួងសុខាភិបាល៖ រាជធានី ខេត្ត ចំនួន ៥ ជាគោលដៅភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល !

ចំនួនអ្នកទស្សនា: Views


សៀមរាប៖ ខេត្តសៀមរាប និងរាជធានី-ខេត្តចំនួន៤ទៀត ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍កុម្ភ: !...…

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹង ស្តីពីការកំណត់យកខេត្តសៀមរាប, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល និងខេត្តព្រៃវែង ជាភូមិសាស្ត្រត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល អំឡុងពេល នៃការរាលដាលជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។

សេចក្ដីជូនដំណឺងនេះ ជម្រាបដល់អាជ្ញាធរគ្រប់លំដាប់ និងប្រជាពលរដ្ឋ នៃរាជធានី-ខេត្តទាំង៥ ត្រូវចូលរួមអនុវត្តន៍កាតព្វកិច្ចនេះ ដូចដែលបានកំណត់ក្នុងប្រកាសរបស់ក្រសួងសុខាភិបាល ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល អំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីវិធានការសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ់ផ្សេងទៀត។

ជាមួយនោះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ក្នុងការធានានូវការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនេះ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសង្គមជាតិ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ ត្រូវតាមអនុលោមជាមួយទៅនឹងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងប្រកាសលេខ ០៨១ ស.នក ប្រក ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640