(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥៤៨នាក់ និងមានអ្នកជាសះស្បើយ ១៥នាក់។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើនេះ មាន៥៧នាក់ ជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងម្នាក់ទៀតជាស្ត្រីជនជាតិចិន ដែលធ្វើដំណើរមកពីប្រទេសចិន
ដោយឡែក ករណីជាសះស្បើយនាថ្ងៃនេះ សុទ្ធតែជាអ្នក ជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១៦៩០ករណី ក្នុងនោះអ្នកជំងឺ៩៥០នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បីនាក់។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ១១៧២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៤៤៦នាក់ផងដែរ៕
0 comments:
Post a Comment