សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, March 06, 2021

អាកាសយានដ្ឋានអន្តរជាតិ តារាសាគរខេត្តកោះកុងគ្រោងបើក ដំណើរការនៅចុងឆ្នាំ ២០២១ខាងមុខ

ចំនួនអ្នកទស្សនា: Views

 


MC ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងបើកប្រតិបត្តិការ ហោះហើរជាលើកដំបូងនៅចុងឆ្នាំ២០២១ខាងមុខ បន្ទាប់ពីបញ្ចប់ការសាងសង់កាលពីចុងឆ្នាំ ២០២០កន្លងទៅ ដែលវិនិយោគទឹកប្រាក់ចំនួនជាង២០០លានដុល្លារនៅក្នុងដំណាក់កាលទី១ ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន ដែល មានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សំរាប់សាងសង់ព្រលានយន្ត ហោះនិងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ ។

ឯកឧត្តម បានបន្តថា សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរនៅដំណាក់កាលទី១ចំណាយថវិកាជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។

« អាកាសយានដ្ឋានតារាសាគរដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១នេះ ពាក្យបញ្ចប់បានន័យថា នៅការធ្វើតេស្តការសាកល្បងការកែតម្រូវ គឺដើម្បីទទួលបាននូវវិញ្ញាបនបត្រប្រតិបត្តិការ ក៏ត្រូវប្រើរយៈពេល ៦ខែទៀត គឺពីខែ១ ដល់ខែ៧នេះ យើងសង្ឃឹមថានៅខែ ៧នេះនឹងអាចដាក់ដំណើរការបានជាផ្លូវការ ប៉ុន្តែក្នុងនោះក៏មានលទ្ធភាពអាចមានការយឺតយ៉ាវបន្តិចបន្តួច ដោយសារការរៀបចំបំពេញបែបបទឯកសារនិងការធ្វើតេស្តសាកល្បង អាចមានការពន្យារពេលបន្តិចបន្តួច ទី ២ អាកាសយានដ្ឋាននេះ គឺប្រភេទ4e ដែលអាចធ្វើការចុះចតប្រភេទយន្តហោះធុនកណ្ដាល ដែលហោះហើររយៈចម្ងាយឆ្ងាយបាន» ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា នៅពេលដែលព្រលានយន្តហោះនេះបើក ដំណើរជាផ្លូវការ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ វិស័យវិនិយោគ ការដឹកជញ្ជូនទូទៅ ជាពិសេសការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ។

«ជាមោទនភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលជាខេត្តធ្លាប់តែមិនមានផ្លូវសោះ ក្រោមការដឹកនាំរបស់សម្តេចតេជោរបស់យើង បានផ្សារភ្ជាប់ខេត្តកោះកុងជាមួយនឹងផ្លូវជាតិលេខ៤៨ដែលជាខេត្តនៅលើដីកោះជាប់នឹងគោក តែឥឡូវមិនត្រឹមតែប៉ុណ្ណោះទេ គឺភ្ជាប់នឹងអាកាសទៀត ហើយយើងបានទទួលព័ត៌មានពីអាកាសចរស៊ីវិលនូវសេចក្តីប្រកាសដែលបញ្ជូនមន្ត្រីមកគ្រប់គ្រងនៅក្នុងព្រលាន យន្តហោះតារាសាគរនេះជាខ្នាតអន្តរជាតិហើយ អ៊ីចឹងបានន័យថា ខេត្តកោះកុងមិនមែនតែភ្ជាប់ជាមួយនូវប្រជាពលរដ្ឋខ្មែរបងប្អូនយើងទេ អាចថាពេលនោះនឹងភ្ជាប់ជាមួយពិភពលោក ហើយអាចនឹងថាជាផ្លូវនាំចូលនៃ សេដ្ឋកិច្ចមកកាន់ខេត្តកោះកុង ក៏ដូចជាទូទាំងប្រទេសរបស់យើងផងដែរ »។

សូមបញ្ជាក់ថា ក្រៅពីព្រលាន យន្ដហោះតារាសាគរខេត្តកោះកុង រាជរដ្ឋាភិបាលក៏កំពុងសាងសង់បន្ថែមនូវព្រលាន យន្ដហោះនៅក្នុងខេត្តកោះកុងមួយទៀតក្បែរទីរួមខេត្ត ខណៈ ព្រលានយន្ដហោះភ្នំពេញថ្មី និងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាបកំពុងសម្រុកការសាងសង់ ហើយព្រលានយន្ត ហោះមួយទៀតក្នុងខេត្តមណ្ឌលគិរីកំពុងសិក្សាត្រៀមសាងសង់នៅចុងឆ្នាំ២០២១នេះផងដែរ ៕

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640