សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, January 07, 2021

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលស្រុកតាលោសែនជ័យ

ចំនួនអ្នកទស្សនា: Views


 

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យទីតាំងឈូសឆាយបើកផ្លូវចូលទៅទីតាំងដីគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ក្នុងស្រុកតាលោសែនជ័យ និងបន្តចុះពិនិត្យទីតាំងដីបម្រុងទុករបស់រដ្ឋ ដែលគ្រោងនឹងសាងសង់រដ្ឋបាលប្រមូលផ្តុំក្នុងស្រុកភ្នំក្រវាញ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា ការរៀបចំរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ និងសាលាស្រុកភ្នំក្រវាញនេះឡើង គឺជាគំរូមួយដ៏ល្អសម្រាប់បណ្តាស្រុកដទៃទៀត ក្នុងការបម្រើសេវាសាធារណៈខិតកៀកឱ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួល និងកាត់បន្ថយនូវពេលវេលាក្នុងការមកទំនាក់ទំនង ជាពិសេសក៏ជាកន្លែងប្រមូលផ្តុំគ្រប់ស្ថាប័នអង្គភាពចំណុះឱ្យរដ្ឋបាលស្រុកផងដែរ។

លោកអភិបាលខេត្តបានបន្ថែមថា ស្រុកតាលោសែនជ័យ គឺជាស្រុកកូនពៅ និងជាស្រុកដែលទើបនឹងបង្កើតថ្មីមានឃុំចំនួន ២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ទីតាំងរដ្ឋបាលប្រមូលផ្តុំរបស់សាលាស្រុកតាលោសែនជ័យ នឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋប្រមាណជាង ៧០ហិកតា រួមមានរចនាសម្ព័ន្ធរូបវ័ន្តដែលសាងសង់ឡើងឱ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែនមានប្រព័ន្ធផ្លូវ ភ្លើង និងទឹកជាដើម។

ដោយឡែក សាលាស្រុកភ្នំក្រវាញបច្ចុប្បន្នមានទីធ្លាតូចចង្អៀត តម្រូវឱ្យសាងសង់ថ្មី មានលក្ខណៈប្រមូលផ្តុំជារួមដូចគ្នានៅលើផ្ទៃដីបម្រុងទុករបស់រដ្ឋទំហំប្រមាណជិត ២០ហិកតា ដែលស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ។ ចំពោះទីតាំងដីនេះ គឺពិតជាស្រស់ស្អាត និងមានសក្តានុពលខ្ពស់ ពីព្រោះនៅជិតទំនប់ធារាសាស្ត្រដំណាក់ឈើក្រម និងនៅជាប់ផ្លូវជាតិលេខ ៥៥ ឆ្លងកាត់ទៅព្រំដែនកម្ពុជាថៃ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរទៅខេត្តបាត់ដំបង ឬទៅខេត្តកោះកុងក៏បាន។

លោក ម៉ៅ ធនិន បានលើកឡើងថា ប្រជាពលរដ្ឋក្នុងប្រទេសមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរស្រុក សហការសិក្សាគំរូប្លង់មេឱ្យបានច្បាស់លាស់ ដើម្បីការសាងសង់ទទួលបានជោគជ័យ សោភ័ណភាព និងសម្រាប់ជាប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្តក៏បានបន្តចុះពិនិត្យមើលទីតាំងគ្រោងរៀបចំកន្លែងអភិរក្ស និងចិញ្ចឹមត្រីមេពូជ ដើម្បីបង្កើនផលិតភាពជលផលតាមវាលស្រែ និងដើម្បីបង្កើតជម្រកត្រីមេពូជក្នុងរដូវប្រាំងឱ្យសម្បូរគ្រប់រដូវកាលនៅក្នុងស្រះឯកជន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640