បាត់ដំបង: នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០២០នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដបងបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីគ្រឿងញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបងដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះផាត់ ភុំរតនាហៅហ្វាមានទីលំនៅឃុំណងប៊ុនស្រុកបរ៉ៃខេត្តត្រាតប្រទេស ថៃ។
-វត្ថុតាងដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICEចំនួន៣០ដុំធំ មានទម្ងន់សរុប២៩៨៥៧,០២ក្រាម
-ទូរស័ព្ទដៃ សៀវភៅធនាគារនិងលិខិតឆ្លងដែន
*ជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់នៅថ្ងៃស្អែក៕(រូបភាពផែនគ្រឿងញៀន/ក្រុមការងារប្រតិកម្មរហ័ស)
0 comments:
Post a Comment